ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកល​ជើងឯក​ជាតិ ​ប្រាក់រង្វាន់​ជ័យលាភី ​កើន​ជាង​ឆ្នាំទៅ​

83

​ភ្នំពេញ​៖​លោក​បួ​យ សោ​ភ័​ណ្ឌ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កី​ឡ​ប្រដាល់សកល​កម្ពុជា​បាន​អះអាងថា​ប្រាក់​តម្លៃ​ខ្លួន​សម្រាប់​ការ​ប្រ​
​កួត​ជើងឯក​ជាតិ​ឆ្នាំ​២០២០​ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី​កើន​ជា​ឆ្នាំកន្លងមក ។​

លោក​បា​នប​ធ្វើការ​កត់សម្គាល់ថា​ឆ្នាំ​កន្លងទៅ​ការប្រកួត​ជើងឯក​ប្រចាំឆ្នាំ​ប្រដាល់សកល​តែងតែ​ធ្វើ​ជាមួយ​ប្រដាល់​គុន​ខ្មែរ គឺ​
​ប្រកួត​ក្នុងពេល​ជាមួយគ្នា​បើក​ការប្រកួត​ជាមួយគ្នា​និង​បិទ​ការប្រកួត​ជាមួយគ្នា​។​សម្រាប់​ឆ្នាំនេះ​ប្រដាល់សកល​ធ្វើ​ដោយឡែក​ពី​ប្រដាល់​គុន​​ខ្មែរ ប្រដាល់សកល​ស្វះស្វែង​រក​ជំនួយ​ពី​ផ្នែក​ឯកជន​ដោយ​ខ្លួនឯង​ដើម្បី​តម្លើង​ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី ។​
ការប្រកួត​កាលពី​ឆ្នាំកន្លងមក​សម្រាប់​មេដាយមាស​បាន​រង្វាន់​៤០០.០០០​រៀល មេដាយប្រាក់​៣០០.០០០​រៀល និង​មេដាយ​
​សំរិទ្ធ​បាន​២០០.០០០​រៀល ។​សម្រាប់​ឆ្នាំនេះ​ប្រាក់រង្វាន់​មេដាយមាស​កើន​បាន​៥០០.០០០​រៀល មេដាយប្រាក់​បាន​៤០០.០០០​រៀល និង​
​មេដាយសំរិទ្ធ​នៅ​រក្សា​២០០.០០០​រៀល​ដដែល ។​

សព្វថ្ងៃនេះ​ទីផ្សារ​សម្រាប់​ប្រកួត​ប្រដាល់សកល​នៅ​កម្ពុជា​ចង្អៀត​ណាស់​ព្រោះ​ក្រៅពី​ការប្រកួត​ជើងឯក​ប្រចាំឆ្នាំ​ដោយ​ប្រើប្រាស់​
​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​គឺ​ពួកគេ​មិនមាន​ការប្រកួត​ក្រៅពីនេះ​ទៀតឡើយ​។​សកម្ម​ប្រកួត​ប្រដាល់​នៅតាម​បណ្ដា​ស្ថានីយ៍​
​ទូរទស្សន៍​ឯកជន​នានា​មាន​លក្ខណៈ​មាន​លក្ខណៈ​គគ្រឹកគគ្រេង​មែន​តែ​បណ្ដា​ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ទាំង​នោះគេ​មិន​ទទួល​
​ឲ្យ​មានការ​ប្រកួត​ប្រដាល់សកល​ឡើយ ។​

ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ​លោក​អគ្គលេខាធិការ​សហ​ព​៧​ន្ធ​របស់លោក​នឹង​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​រៀបចំ​ការប្រកួត​ដោយ​
​ខ្លួនឯង ។​ក្នុងឆ្នាំនេះ​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា​នឹងធ្វើ​បញ្ហា​នេះ​ឲ្យ​ចេញ​ដោយ​ឆាប់ៗ​ដែល​យ៉ាងហោចណាស់​ក៏​មួយខែ​មានការ​ប្រកួត​
​បាន​ម្ដង​ដែរ ។​

កីឡា​បើ​គ្មាន​ការប្រកួត​ទេនោះ​ប្រៀបដូចជា​ដែក​ថែម​ដែល​គេ​បាន​បង្កើត​ទម្រង់​វា​បានជា​កាំបិត​ហើយ​តែ​បែរជាយក​ទុកចោល​
​មិន​ប្រើ​ធ្វើ​ឲ្យ​កាំបិត​នោះ​ច​ហ​រេះ​ចាប់​ឥតប្រយោជន៍ ។​ប្រសិនជា​បានទទួល​ការគាំទ្រ​ច្រើន​ការប្រកួត​បែបនេះ​អាច​នឹង​ឈានទៅ​ធ្វើ​ពីរ​សប្ដាហ៍​ម្ដង​​ហើយនឹង​ឈានទៅ​រៀបចំ​ប្រចាំ​សប្ដាហ៍​ដោយ​ធ្វើ​នៅក្នុង​សាល​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តែម្ដង ៕​

អត្ថបទដែលជាប់ទាក់ទង