ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ខ្លាំង​២​រកបាន​៣​ពិន្ទុ​ដូចគ្នា ​នៃ​ការប្រកួត​កីឡាបាល់ទះ ​មិត្តភាព​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា​១៩៧៩-២០២១

82

ភ្នំពេញ​៖​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​ក្រុម​បាល់ទះ​ជើង​ខ្លាំង​២​ក្រុម​រកបាន​៣​ពិន្ទុ​ដូចគ្នា​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​មិត្តភាព​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា​១៩៧៩-២០២១​បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​លើ​គូប្រកួត​រៀង​២​ខ្លួន​ដោយ​ការប្រកួត​ប្រព្រឹត្ត​នៅ​ទីលាន​បាល់​
​ទះ​វី​សាខា​។

​ក្រសួងមហាផ្ទៃ​យកឈ្នះ លើ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុង​លទ្ធផល​៣​សិត​ទល់​២​សិត​គឺ​២៥​ទល់​១៧, ២៨​ទល់​៣០,១១​ទល់​២៥, ២៥​ទល់​២៣ និង​១៦​ទល់​១៤​។ ចំណែក​ក្រុម​បាល់ទះ​ម្ចាស់ផ្ទះ វិសាខា​យកឈ្នះ លើ ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​លទ្ធផល​៣​សិត​ទល់​០ គឺ​២៥-២២, ២៥-២១ និង ២៥-១៦​។​

​ក្រុម​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីរ​ចូល​រួមមាន​ក្លិប​កីឡាបាល់ទះ​វិសាខា​ក្លិប​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ​ក្លិប​កីឡាបាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស ក្លិប​កីឡាបាល់ទះ​កងពល​អន្តរាគមន៍​លេខ​៣ និង​ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ក្លិប​ទាំង​ប៉ុន្មាន​នេះ​
​សុទ្ធតែជា​ក្លិប​កំពូល​ក្នុងប្រទេស​កម្ពុជា ។​

​ព្រឹត្តិការណ៍​នៃ​ការប្រកួត​នេះ​ពានរង្វាន់​សម្រាប់​លើក ទឹកចិត្ត​ដល់​ក្រុម​ជ័យលាភី​វិញ​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​ពាន​១ រួមជាមួយ​នឹង​ថវិកា​២​លាន​រៀល ចំណាត់ថ្នាក់​លេខ​២ ថវិកា ១.៥០០.០០០​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ ថវិកា​១​លាន​រៀល ។​

អត្ថបទដែលជាប់ទាក់ទង