ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​កណ្តាល​អាណត្តិ​ទី​៦ តាម​ប្រព័ន្ធ​វីដេអូរ អន​ឡាញ​

115

 

ព្រះសីហនុ ៖ លោក​គួច ចំរើន ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រ​សីហនុ ដឹកនាំ​សមា ជិ​ក សមាជិកា​គណៈកម្មាធិកា​រ​សា ខា នាយក​ប្រតិបត្តិ​សាខា ប្រធាន​អនុសាខា​ក្រុង ស្រុក ចូលរួម​កិច្ច ប្រជុំ​គណៈកម្មាធិការ​កណ្តា​លអាណ​ត្តិ​ទី​៦ តាម​ប្រព័ន្ធ​វីដេអូរ អន​ឡាញ នៅ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់ លេខ​៣ ក្រុងព្រះសីហនុ ក្រោម​អធិបតីភាព​លោកស្រី ពុំ ច័ន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា ដោយមាន​ការចូលរួម​ពី គណៈកម្មាធិការ​សាខា​កាកបាទ​ក្រ ហម​កម្ពុជា ២៥ រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​២១ ខែមករា ឆ្នាំ​២០២១ ។

​របៀបវារៈ​ប្រជុំ​មានដូចជា​៖

១.​ផ្សព្វផ្សាយ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​ជូន​សា ខា​កាកបាទក្រហមកម្ពុជា ២៥ រាជធានី​-​ខេត្ត និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​។ ២.​ការងារ​ឥស្សរជន​ឆ្នើម​ថា្នក់​ជាតិ និង​ការងារ​អភិវឌ្ឍន៍ ស្ថាប័ន​(​យុទ្ធសាស្ត្រ​២០២១- ២០៣០ និង​ការងារ​អភិវឌ្ឍ​សាខា )​។ ៣.​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​សាខា​នីមួយៗ ។

លោកស្រី ពុំ ចន្ទី​នី អគ្គលេខា ធិ​ការ​កាកបាទក្រហមកម្ពុជា មានប្រសាសន៍​បើក​កិច្ចប្រជុំ ក្នុង​គោល បំណង​ឈ្វេងយល់​បញ្ហា​ប្រឈម​នានា​របស់​សាខា​កាកបាទក្រហម​រាជធានី​-​ខេត្ត​ទាំង​២៥ ក្នុង​ព្រះ​រា ជាណា​ចក្រ​កម្ពុជា ដើម្បី​យើង​ធ្វើការ​ពិភាក្សា​ដោះស្រាយ​រួមគ្នា ឆ្លើយ តប​បាន​ទាន់ពេលវេលា និង​លើក​ទិសដៅ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ ២០២១ ស្របតាម​តម្រូវការ ៕​

  

អត្ថបទដែលជាប់ទាក់ទង