ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​មន្ត្រី​សាលាខេត្ត សម្រាលកូន​នៅ​មន្ទីរពេទ្យ​សេ​តេ ស្ថិតក្នុង​សង្កាត់​លេខ​២

81

 

​ព្រះសីហនុ ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមករា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​លោកស្រី​ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យ​សេ​តេ ស្ថិតក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។​

​ក្នុងឱកាស​នោះ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​នាំយក​អំណោយ​មានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និង​ថវិកា​ចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភ​ជូន​លោកស្រី សៅ ច​ណ្ណា ជា​មន្ត្រី​អង្គ​ច្រកចេញចូល​តែមួយ​សាលាខេត្ត​ព្រមទាំង​ផ្តាំ​ផ្ញើឱ្យ​ថែទាំ​សុខភាព​ខ្លួនឯង និង​ទារក ពិសេស​ការ​បំបៅកូន​ទឹកដោះ​ដំបូង ធ្វើឱ្យ​ក្មេង​មាន​សុខ​ភាពល្អ​៕​

អត្ថបទដែលជាប់ទាក់ទង