ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ​ នឹងអញ្ជេីញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១

79

ភ្នំពេញ៖ ឯកឧត្តម​ ជា​ សុផារ៉ា​ រដ្ឋមន្រ្តីក្រសួង​ដែនដី​នគរូបនីយកម្ម​ ឱ្យ​ដឹង​ថា​អគារនេះត្រូវបានសាងសង់ចាប់ពីថ្ងៃទី ២៨​ ខែមករា​ ឆ្នាំ​ ២០២០​ តាមលិខិតអនុញ្ញាតសាងសង់ និងប្លង់ស្ថាបត្យកម្មលេខ ០៦៨ ដនស/អដន ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ០០៩ អសណ/នសណ ចុះថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០។

ឯកឧត្តម​ ជា​ សសុផារ៉ា បានឲ្យដឹងថា យេីងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ សូមគោរពថ្លែងអំណរគុណ​ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១៕

អត្ថបទដែលជាប់ទាក់ទង