ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទៃដី​ត្រឹមតែ​២៥០​ម៉ែត្រការ៉េ បាន​ប្រាក់ចំណូល​៨០​ម៉ឺន រៀល​ក្នុង​មួយខែ របស់​ប្រជាកសិករ ភ្នំព្រឹក​ខេត្ដ​បាត់​​ដំបង

122

 

​បាត់ដំបង​៖ លោក ផេង សុ​ផុន ប្រធាន​ក្រុម​ផ្នែក​សហគមន៍​ពន្លឺ​ថ្មី​ពេជ្រ​ចិន្តា ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​មករា​នេះ​ថា កន្លងមក​បងប្អូន​ធ្លាប់ ដាំ​បន្លែ​នៅ​ទីវាល ដែល​វា​ពិបាក​ទាំង​ការថែទាំ​និង ពិបាក​រក​ទីផ្សារ ប៉ុន្តែ​ការដាំ​តាម​បច្ចេកទេស​ថ្មី ងាយស្រួល​និង​ទទួលបាន​ផល ច្រើន ហើយ​ស្រួល​លក់​។​

បងប្អូន​កសិករ បាន​បន្តថា ដោយ​មិនអាច​ទទួលបាន​ផល​ល្អ​ក្នុង​ការដាំ​បន្លែ​នៅ​ទីវាល ពួកគាត់​ក៏បាន​ចាប់ផ្ដើម​ស្វែងរក​ការដាំដុះ​បន្លែ​មាន​ទីផ្សារ​ល្អ​វិញ ទើប​សម្រេច​រៀន បច្ចេក ទេស​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​រោង​សំណាញ់​យូ​វី ពី​មន្ត្រី​កសិកម្ម និង​អ្នកជំនាញ កសិកម្ម​នៅ​សហគមន៍​តា​សី​សាមគ្គី ស្ថិតក្នុង​ស្រុក​ថ្មគោល ខណៈ​សហគមន៍​មួយ​នេះ ក៏បាន​រក​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​ឱ្យ និង​លក់បាន​តម្លៃ​សមរម្យ ទូទាត់​នឹង​ការចំណាយ បាន ហើយ​សល់​ប្រាក់​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​ធ្វើ​ការដាំដុះ​បន្តទៀត ។​

លោក​ផេង សុ​ផុន ប្រធាន​ក្រុម​ផ្នែក​បន្លែ នៃ​សហគមន៍​ពន្លឺ​ថ្មី​ពេជ្រ​ចិន្តា បាន​លើកឡើងថា សម្រាប់​បន្លែ​សុវត្ថិភាព​ដាំ​ក្នុង​រោង​សំណាញ់​នៅ​សហគមន៍​នេះ មិនទាន់​ឆ្លើយតប​នឹង តម្រូវការ​ទីផ្សារ​នៅឡើយ​ទេ​ខណៈ មាន​ការបញ្ជាទិញ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ដៃគូ​។​
លោក​បាន​បន្ថែមថា ដោយសារ​មាន​ទីផ្សារ​ល្អ​បែបនេះ កាល​ចាប់​ផ្ដើមដំបូង​ក្នុង សហគមន៍​មាន​ត្រឹម​៩ រោង​សំណាញ់ ហើយ​បាន​បង្កើន​ឡើងដល់​ជាង​២០ រោង​ខណៈ មាន​ពលរដ្ឋ​មួយចំនួនទៀត​កំពុង​ចូលរួម​ជា​សមាជិក​ក្នុង​ការដាំ​បន្លែ​សុវត្ថិភាព​នេះ​ជា​បន្តបន្ទាប់ ។​
សមាជិក​ក្នុង​សហគមន៍​នេះ បាន​បញ្ជាក់ថា សម្រាប់​ទីផ្សារ​វិញ បន្លែ​ប្រភេទ​នេះ ក្នុង​មួយ​គីឡូក្រាម អាច​លក់បាន​ក្នុង​ចន្លោះ​ពី ៣៥០០​រៀល​ទៅ​៥០០០ រៀល ដែលជា តម្លៃ​ជាក់លាក់ និង​មាន​ការចុះ​កិច្ចព្រមព្រៀង​ត្រឹមត្រូវ និង​ដឹងឮ ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង