ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ នៅ​សង្កាត់​ទួល​ទំពូង​ទី​១ បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

99

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២១​នេះ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន​ដោយបាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ក្រុមគ្រួសារ​ប្រជាជន​ដែល​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​ចំនួន​២០​គ្រួសារ ដែល​រស់នៅក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បានអោយដឹងថា​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​ប្រជាជន​ក្រីក្រ​នៅថ្ងៃនេះ​ដោយ​
​ក្នុង​០១​គ្រួសារៗ​ទទួលបាន​អង្ករ​១​បាវ​ដែលមាន​ទម្ងន់​ស្មើ​២៥​គីឡូក្រាម​
​ទឹកត្រី​១​ដប​,​ទឹក​ស៊ី​អ៉ី​វ​១​ដប​ត្រីខកំប៉ុង​២​កំប៉ុង សាប៊ូ​០១​ដុំ ម៉ាស​១០ មី​១០​កញ្ចប់ ក្រមា​១ និង ថវិកា​២​មុ​ឺ​ន​រៀល​ផងដែរ​។​
ខណៈ​ចុះ​ចែក​អំណោយ​នាឱកាស​នោះដែរ​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន​ក៏បាន​មានមតិ​លើកឡើងថា​ជានិច្ចកាល​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​និង​បាន​គិតគូរ​ជានិច្ច​ទៅដល់​បងប្អូន​ប្រជាជន​ទោះបី​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​គឺ​តែង​បាន​ផ្ដល់នូវ​ភាពកក់ក្ដៅ​ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា​ដែល​ពុក ម៉ែ បង ប្អូន ប្រជាជន​ជួប​នូវ​ការលំបាក​នានា​ពិសេស​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពោលគឺ​ទីណា​ជួប​ការលំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជាក់ស្ដែង​ដូចជា​នៅថ្ងៃនេះ​គឺ​សម្ដេច​ទាំង​ទ្វេរ​ដោយ​មិន​បណ្ដែតបណ្ដោយ​ទុកអោយ​បងប្អូន​ពុក​ម៉ែយាយ តា​យើង​ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយ​ដាច់​ស្បៀងអាហារ​ឬ​អត់​អាហារ​នោះទេ​ហើយ​សកម្ម​ការងារ​មនុ​ស្ស​ធម៌​នេះ​គឺធ្វើឡើង​ដោយ​មិន​ប្រកាន់​បក្សពួក​និន្នាការ​នយោបាយ និង​សាសនា​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង