ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាពជា​ដៃគូ​ថ្មី សម្រាប់​ការច្នៃប្រឌិត​ថាមពល​ស្អាត ក្នុង​វិស័យ​ក​សិ​-​ជលផល​

47

 

​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ក្នុង​ភាពជា​ដៃគូ​រវាង​សហគ្រាស​ខ្មែរ និង EngergyLab ត្រូវបាន ចុះហត្ថលេខា​កាលពី​ម្សិលមិញ​។ ភាពជា​ដៃគូ​នេះ នឹង​ជួយ​ដល់​សហគ្រិន ថាមពល​ស្អាត​ក្នុងការ​អភិវឌ្ឍ​ផលិតផល​របស់ខ្លួន​ឱ្យ​កាន់តែ​មាន​ភាព​ប្រ​កូត ប្រជែង ហើយ​ត្រូវ​ទៅនឹង​តម្រូវការ​ថាមពល​រប​ស់​សហគ្រាស ក​សិ​-​ជលផល ក្នុង​តំបន់​ទន្លេសាប ដូចជា​ផលិតផល​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ សម្រាប់​ផលិតកម្ម​វារីវប្បកម្ម ឬ​សម្រាប់​ការ​ស្តុក​ទុកឱ្យ​ត្រជាក់ ឬ​ស្ងួត​។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ Carmen Moreno បាន​មានប្រសាសន៍ថា “​ការគាំទ្រ​របស់​យើង នឹង​អនុញ្ញាតឱ្យ​សហគ្រិន កម្ពុជា​ធ្វើការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បៃតង​ថ្មីៗ សម្រាប់​កសិកម្ម វារីវប្បកម្ម និង​ឧស្សាហកម្ម​ជលផល​។ គំនិត​ឆ្នៃប្រឌិត ដោយ​ប្រើ​ថាមពល​ស្អាត​នៅ ក្នុង​ខ្សែសង្វាក់​តម្លៃ អាចជួយ​ក្រុមហ៊ុន​នៅតាម​ជនបទ ពង្រីក​អាជីវកម្ម​របស់ ខ្លួន ពង្រឹងសមត្ថភាព​ប្រកួតប្រជែង និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការស្តារ សេដ្ឋកិច្ច​បៃតង​ឡើងវិញ បន្ទាប់ពី​កូ​វីដ​-១៩” ។​

​ភាពជា​ដៃគូ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី “​ប្តូរ​ទៅប្រើ​ថាមពលព្រះអាទិត្យ​” ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហភាព​អឺរ៉ុប ៕

អត្ថបទដែលជាប់ទាក់ទង