ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​ម្នាក់​ត្រូវរថភ្លេីង​បុកស្លាប់​ ខណៈកំពុងថត​វីដេអូ​ Tiktok តាមផ្លូវដែក​

86

 

ប៉ូលីសនិងក្រុមមន្រ្តីជួយសង្គ្រោះបាននិយាយកាលពីថ្ងៃសៅរ៍ថា មានយុវជនម្នាក់ត្រូវរថភ្លើងបុកបណ្តាលអោយស្លាប់​ ខណៈកំពុងត្រូវបានគេថតនៅតាមបណ្តោយផ្លូវសម្រាប់ TikTok នៅប្រទេសប៉ាគីស្ថាន។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃសុក្រ​ នៅសង្កាត់ Shah Khalid នៃទីក្រុង Rawalpindi ជិតរដ្ឋធានីអ៊ីស្លាម៉ាបាដ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់បានប្រាប់ AFP ថាយុវជន​រងគ្រោះ​មានឈ្មោះ​ Hamza Naveed អាយុ ១៨ ឆ្នាំកំពុងដើរនៅក្បែរផ្លូវដែកខណៈមិត្តភក្តិម្នាក់ថតគាត់​ ខណៈនោះ​ស្រាប់តែ​រថភ្លេីងបានមកដល់​និងបុក​យុវជននោះ​តែម្តង។

ភ្លាមៗ​ក្រោយកេីតហេតុ​ ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះ​ ប៉ុន្តែយុវជននោះបានស្លាប់បាត់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង