ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសហូឡង់ចាប់បាន «ស្តេចគ្រឿងញៀនអាស៊ី»នៅព្រលានយន្តហោះ

110

ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយ នៅថ្ងៃទី២៤មករានេះថា ការិយាល័យប៉ូលីសជាតិហូឡង់ បានថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ថា ប៉ូលីសហូឡង់ចាប់បានលោកTse Chi Lopអាយុ៥៧ឆ្នាំជនជាតិកាណាដា ខ្សែស្រឡាយចិននៅព្រលានយន្តហោះអន្តរជាតិក្រុងអាំស្តាដាម ពេលគាត់ត្រៀមខ្លួនឡើងយន្តហោះ ទៅកាន់ប្រទេសកាណាដាកាលពីថ្ងៃសុក្រ។

ប្រភពពត៌មានថាលោកTse Chi Lopមានរហស្សនាម«”El Chapoអាស៊ី» គឹជាជនសង្ស័យស្តេចគ្រឿងញៀន ប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិច។ហើយការចាប់ខ្លួននេះ បានធ្វើឡើងតាមសំណើប៉ូលីសអូស្រ្តាលី ដែលបានចោទប្រកាន់បុរសនេះថា ជាមេបណ្តាញជួញដូរគ្រឿងញៀនធំបំផុតលើលោក មានមូលដ្ឋាននៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច តំបន់ត្រីកោណមាស និងមានទឹកប្រាក់ចរាចរប្រមាណ៧០.០០០លានដុល្លារអាមេរិច។

អត្ថបទដែលជាប់ទាក់ទង