ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា នៅ​ថ្ងៃ​២៨.២៩​មករា​នេះ

90

​ភ្នំពេញ​៖ ឆ្នាំនេះ​ពិធីបុណ្យ​មាឃបូជា​នឹងត្រូវ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​គឺ ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១៥​កើត និង​ថ្ងៃ​សុក្រ ១​រោច ខែមាឃ​ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​២៨-២៩ មករា ឆ្នាំ​២០២១ ។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​សហការ​ជាមួយ​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន​សាលា​រាជធានី​ភ្នំពេញ និង​
​ខេត្ត​ពាក់ព័ន្ធ ចាត់តាំង​រៀបចំ​ពិធីបុណ្យ​មាឃ បូជា​ជា​ផ្លូវការ​នៅ​បរិវេណ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ​(​ឧត្ដុ​ង​)​ក្នុង​រយៈ ពេល​មួយថ្ងៃ គឺ​នៅ​ថ្ងៃពេញបូណ៌មី នៃ​ខែ មាឃ ដោយពេល​ព្រឹក​មានកម្ម​វិធី​ថ្វាយ​គ្រឿង​សក្ការបូជា​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល វេរភត្ត ឧទ្ទិស​កុសល និមន្ត​ព្រះសង្ឃ​បិណ្ឌបាត នៅ​សាលា​បុណ្យ​ខាងក្រោម មុខ​ព្រះមហា​សក្យមុនីចេតិយ ។​

នៅពេល​ល្ងាច​ទុក​ឱកាស​ប្រគេន​ព្រះសង្ឃ​ជូន​ពុទ្ធបរិស័ទ​វេរ​ថ្វាយ​គ្រឿង​សក្ការបូជា នមស្ការ​ព្រះ​រតនត្រ័យ ប្រកាស​មាឃបូជា សូត្រ​ន​មក្ការ​គាថា​សម្ដែងធម៌​ទេសនា បំពេញ​កុសល​តាម​ធម្មតា​។​ថ្ងៃ​បន្ទាប់ ការ​ប្រារព្វ​ពិធី​អាស្រ័យ​លើស​ទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​គោរព​តាម​ប្រពៃណី ព្រមទាំង​ត្រូវ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ស្ដីពី​វិធាន​បង្ការ​ការពារ​ជំងឺឆ្លង កូ​វីដ​.19(Covid -19)​គឺ​ត្រូវ​ពាក់​ម៉ាស់ ធ្វើការ​វាស់​កម្ដៅ លាងដៃ​និង​អាកុល រក្សា​គម្លាត​សុ​វត្តិភាព​ប្រវែង​យ៉ាងតិច​(១,៨០​ម​)៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង