ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​បង្កើត​រោងចក្រ ដែលមាន​ទឹកប្រាក់ ជាង​១៧​លាន​ដុល្លារ

172

 

ភ្នំពេញ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​ក្រដាសកាតុង និង​ផលិតផល​វេច​ខ្ចប់​ពី​ក្រដាស​គ្រប់​ប្រភេទ​ដែលមាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក នឹង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៤​កន្លែង​។ ក្រុមហ៊ុន​នោះ​ឈ្មោះ CITY PRINTING (CAMBODIA) COMPANY LIMITED ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​តា​កេរ្តិ៍ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​ថ្មី​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏បាន​អនុម័ត​គម្រោង​ដទៃទៀត​រួមមាន​៖ គម្រោង​បង្កើត​រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន NEW ERA (CAMBODIA) CASHMERE TEXTILE CO., LTD ស្ថិតនៅ​ផ្លូវជាតិ​លេខ ២១A ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៥១​កន្លែង​។​

​គម្រោង​បង្កើត​រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៧,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤៣​កន្លែង​។​

​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ២, ៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧១៨​កន្លែង​។​

អត្ថបទដែលជាប់ទាក់ទង