ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែម ម៉ឺន​៖​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​ថ្នាក់ជាតិ​២០២០ ដើម្បី​រក​កីឡាករ​ឆ្នើម​ត្រៀម​SEA GAMES 2021 និង SEA GAMES 2023

92

ភ្នំពេញរ​សៀ​៖​ល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ បាន​បើក​ការប្រកួត​ជា​ផ្លូវការ រៀបចំ​ដោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរក្រោម​ការគាំទ្រ​ថវិកា​ក្រសួង​អប់រំ យុវជន និង​កីឡា យៈ​ពេល​៥​ថ្ងៃទី​ចាប់ពី​ថ្ងៃទី​២៥​រហូតដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​ស្តា​ត​ចាស់​។​

ក្នុង​ឳ​កាស​បើក​ជា​ផ្លូវការ​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ឯម ហៀ​ង តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។​

ឯកឧត្តម​បាន​មានប្រសាសន៍ថា ចំពោះ​ការប្រកួត​ជើងឯក​កីឡាប្រដាល់​គុន​ខ្មែរ​ឆ្នាំនេះ​មាន​កីឡាករ​ចំនួន​១០៨​នាក់​មកពី​
១៦​សមាគម​ក្នុង​រាជធានី​ខេត្ត​នៅ​ទូ​ទាំំ​ង​ប្រទេស​កម្ពុជា​និង​គណៈកម្មការ​បច្ចេកទេស​ជាង​១០០​នាក់​រួមមាន​គណៈកម្មកា​រវិ​និ​ឆ័យ​អាជ្ញាកណ្តាល ចៅក្រម​គណៈកម្មការ​រៀប​ចំ​សម្លៀកបំពាក់​គណៈកម្មកា​រ​ថ្លឹ​ក​គីឡូក្រាម​និង​គណៈកម្មការ​ពេទ្យ​។​ការប្រកួត​នេះ​មាន​សំខាន់​ណាស់​សម្រាប់​
​សហព័ន្ធ​ក្នុងការ​ចម្រាញ់​រក​កីឡាករ​គុន​ខ្មែរ​ឆ្នើម ដើម្បី​ហ្វឹកហាត់​ក្រុម​កីឡាករ​ជម្រើសជាតិ​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង SEA GAMES 2023 លើក​ទី​៣២​នៅ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បាន​បន្តថា អី្វ​ដែល​សំខាន់​នេះ​នា​ឆ្នាំ​២០២១​សហព័ន្ធ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​៣​គឺ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ថ្នាក់ជាតិ​២០២០ ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ថ្នាក់ជាតិ​២០២១​ដែល​នឹង​ប្រព្រឹត្ត​នា​មិថុនា ឆ្នាំ​២០២១ និង​ព្រឹត្តិការណ៍​ការប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២១ “ASEAN Championships” នៅ​ប្រទេស​កម្ពុជា នឹង​ប្រព្រឹត្ត​នា​សីហា ឆ្នាំ​២០២១​ដោយមាន​ប្រទេស​ចំនួន​១១​ចូលរួម​មុន​ការប្រកួត​កីឡា SEA GAMES 2023​មកដល់​៕​

អត្ថបទដែលជាប់ទាក់ទង