ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិគ្រោះ​យោបល់ លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង កីឡា​

78

ភ្នំពេញ​៖​ពេញ​មួយ​ថ្ងៃទី​២៦​មករា​ឆ្នាំ​២០២១​ក្រសួង​អ់​រំ​យុវជន និង កីឡា​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​
ស្ដីពី​ការគ្រប់គ្រង​លើ​វិស័យ​អប់រំ​កាយ និង កីឡា ។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​ការចូលរួម​របស់​ឯក​ឧ​ត្ត​ម​ប៊ូ​ជុំ​សេរី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​កាយ​និង​កីឡា​ដែលជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​រៀប​ចំ​តាក់តែង​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​ឯកឧត្តម​វ៉ា​ត់​ចំរើន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្កេ​ម​ឆ្នាំ​២០២៣​រួម​ជាមួយនឹង​ការចូលរួម​ពី​តំណាង​កីឡា​កងយោធពល​ខេមរភូមិន្ទ ក្រសួងមហាផ្ទៃ និង​តំណាង​សហព័ន្ធ​នៃ​កីឡា​អូ​ឡាំ​ពី​ក និង​មិន​អូឡាំពិក​ចំនួន​៤២​សហ​​ព័ន្ធ​ជាតិ ។​

កិច្ចពិភាក្សា​នេះ​សង្កត់ធ្ងន់​ទៅលើ​ការប្រមូល​ធាតុ​ចូល​ព្រមទាំង​ពិភាក្សា​លើ​ជំពូក​ទី​២​ស្ដីពី​ការបង្កើត​តួនាទី​ភារកិច្ច​និង​សិទ្ធ​អំ​ណា​
​របស់​អធ​ង្គ​ការ និង ស្ថាប័ន​កីឡា ។​
ជំពូក​ទី​២​ដែលមាន​៦០​មាត្រា​នោះ​ចែកចេញជា​១០​ផ្នែក ។​ផ្នែក​ទី​១​ដែលមាន​៧​មាត្រា​នោះ​គឺ​ចែង​ពី​រចនាសម្ព័ន្ធ​ចាត់តាំង គ្រប់គ្រង​
​វិស័យ​អប់រំ​កាយ និង កីឡា ។​ផ្នែក​ទី​២​មាន​៤​មាត្រា​នោះ​ចែង​ពី​ឋានានុក្រម​ចាត់តាំង​រចនាសម្ព័ន្ធ​កីឡា ។​ផ្នែក​ទី​៣​ដែល​ចែង​ពី​ទំនាក់ទំនង​រវាង​​អង្គការ​រដ្ឋ និង អង្គការ​សង្គម​កីឡា​មាន​១៣​មាត្រា ។​
ផ្នែក​ទី​៤​ដែល​ចែង​ពី​សហព័ន្ធ​កីឡា​ជាតិ​ដែលមាន​២​មាត្រា ។ ផ្នែក​ទី​៥​ដែល​ចែង​ពី​ការបង្កើត​សហព័ន្ធ​កីឡា​ជាតិ​មាន​ចំនួន​៤​មាត្រា
​ផ្នែក​ទី​៦​ដែលមាន​៥​មាត្រា​គឺ​ចែង​ពី​ការគ្រប់គ្រង​សហព័ន្ធ​កីឡា​ជាតិ ។​ផ្នែក​ទី​៦​ដែលមាន​៥​មាត្រា​គឺ​ចែង​ពី​ការគ្រប់គ្រង​សហព័ន្ធ​កីឡា​ជាតិ ។​

​ផ្នែក​ទី​៧​ដែលមាន​៧​មាត្រា​នោះ​គឺ​ចែង​ពី​ក្លិប​កីឡា​ស្ម័គ្រចិត្ត ។​
ផ្នែក​ទី​៨​ដែលមាន​២​មាត្រា​នោះ​គឺ​ចែង​ពី​ក្លិប​កីឡា​អាជីព ។​ផ្នែក​ទី​៩​ដែលមាន​ចំនួន​៦​មាត្រា​នោះ​គឺ​ចែង​អំពី​កីឡា​កងយោធពល​ខេ​មរ​
​ភូមិន្ទ និង ផ្នែក​ទី​១០​ដែល​ចែង​ពី​កីឡា​នគរបាលជាតិ​នោះ​មាន​ចំនួន​៩​មាត្រា ។​
សូម​បញ្ចាក់​ថា​ច្បាប់​ស្ដីអំពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង កីឡា​មាន​ចំនួន​៨​ជំពូក​ដែលមាន​ជាង​២៥០​មាត្រា ។​កិច្ចពិភាក្សា​
​នេះ​ធ្វើឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល​ដែល​ប្រមូលបាន​ពី​ការ​ពិ​ផា​ក្សា​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ការអនុវត្តន៍​ទៅ​មាន​​ប្រសិទ្ធភាព ៕​

អត្ថបទដែលជាប់ទាក់ទង