ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

JICA ផ្តល់​ជំនួយឥតសំណង​ជាង ៣០​លាន​ដុល្លារ ដើម្បី​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​បាត់ដំបង​

52

​ភ្នំពេញ​៖ ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទី​ភា្ន​ក់​ងារ​សហប្រតិបត្តិការ អន្តរ ជាតិ​ជប៉ុន​(JICA) ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា​៣០​លាន​ដុល្លារ ដើម្បី​សាងសង់​វិទ្យាស្ថាន គរុកោសល្យ នៅ​រាជធានី​ភ្នំ​ពេ ញ និង​ខេត្តបាត់ដំបង ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់ JICA ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​២០២១ នេះ ។

បើតាម អង្គការ​JICA ជប៉ុន បាន​គូសបញ្ជាក់ថា ពិធី​ប្រគល់​អគារ​ថ្មី​ប្រារព្ធ​ធ្វើឡើង​ពីរ​ផ្សេងគ្នា ដោយ មួយ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។ ដោយឡែក វិទ្យា ស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ដែលមាន​សមាសភាព​ចូល រួម​ពី​តំណាង​ក្រសួង អប់រំ យុវជន និង​កីឡា ការិយាល័យ JICA ប្រចាំ​កម្ពុជា ទីប្រឹក្សា​គម្រោង​ក្រុមហ៊ុន​សាងសង់ និង​តំណាង​វិទ្យាស្ថាន​គរុកោសល្យ ទាំងពីរ ផងដែរ​។ ចំពោះ​ការរៀបចំ​ពិធី​នេះ​ឡើង​គឺ​ដើម្បី​បញ្ជាក់​ពី​ការ ប្រគល់ អគារ​ថ្មី ជា​ផ្លូវ ការជូន​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយពី​ការសាងសង់​បានបញ្ចប់​ជា​ស្ថាពរ ហើយ​បន្ទាប់​កម្មវិធី​រួច អគារ​ថ្មី​ទាំងនោះ អាច​ប្រើប្រាស់​បាន​តាម​ការគួរ​។

ជាមួយគ្នានេះ JICA សម្ដែង​នូវ​សេចក្តីត្រេកអរ និង​តែងតែ​ចង់ឃើញ​អគារ​ទាំងនោះ ជា​អគារ​ថ្មី​មានគុណ​ភាពល្អ ដែលជា​ការសង​សង់​ក្រោម​គម្រោង​ជំនួយឥតសំណង ក្នុង​ទំហំ ទឹកប្រាក់ ៣,១៧០​លាន​យ៉េន​ជប៉ុន (​ស្មើនឹង​ប្រមាណ​៣០​លាន​ដុល្លា​អាម៉េរិក​)​។​
តាមរយៈ​គម្រោង​នេះ JICA មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា មូលដ្ឋាន​ដែលជា​តម្រូវ ការចាំបាច់​សម្រាប់ វិទ្យាស្ថាន​គរុកោសល្យ​ទាំងពីរ ត្រូវបាន​កែលម្អ​ដើម្បី​អាច​ប្រែក្លាយ ខ្លួន ទៅជា​គ្រឹះស្ថាន​ផ្តល់​ការអប់រំ​កម្រិត​បរិញ្ញាបត្រ​រយៈពេល​៤​ឆ្នាំ បន្ទាប់ពី​បាន​ពង្រីក​អគារ ដែល មាន​ស្រាប់​របស់​មជ្ឈមណ្ឌល​គ​រុ​កោស ល្យ និង​សាលា​គរុកោសល្យ​។

ដូចនេះ ជា​លទ្ធផល គម្រោង​នេះ នឹង​អាច​ចូលរួមចំណែក​លើកកម្ពស់​គុណភាព ការអប់រំ​នៅ​បឋម និង មធ្យម សិក្សា​បឋមភូមិ​តាមរយៈ​ការលើកកម្ពស់​គុណភាព​គ្រូបង្រៀន​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង