ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សានុសិស្ស ដែល​ជាប់​បាក់​ឌុប​ទាំងអស់ ក្រសួង​អប់រំ កំណត់​កាលបរិច្ឆេទ អាច​ទៅ​ដក សញ្ញាបត្រ​យកទៅ​ប្រើប្រាស់​បាន​ហើយ​

68

 

​ភ្នំពេញ​៖ បេ​ី​យោងតាម​ការជូនដំណឹង​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​MoEYS Cambodia បាន​បញ្ជាក់ថា ការទទួលយក​បញ្ជី​លទ្ធផល​ប្រឡង​និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០១៩–២០២០​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​៖ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ជូន​បេក្ខជន​ដែល​ទើបបាន​សម្រេច​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ ដើម្បី​យកទៅ​ប្រើប្រាស់​តាមច្បាប់​អនុញ្ញាត​។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​លោក លោកស្រី​ប្រធាន ចាត់តាំង​តំណាង ដោយ​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​ឧទ្ទេសនាម​ដែល​ប្រើប្រាស់​ថវិកា​អង្គភាព​មន្ទីរ​សាមី​ឲ្យ​មក​ទទួលយក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​៖ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ចាប់ពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅ​ដើម្បី​យកទៅ​ចែកជូន​បេក្ខជន​ដោយ​ឥតគិតថ្លៃ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង