ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​បញ្ជូន ជនសង្ស័យ​៤ នាក់​ទៅកាន់​សាលាតំបូង ក្នុងករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​.!

65

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​០៤ នាក់ ដែលមាន​ឈ្មោះ ល្បី ល្បាញ ខាង​ដើរ​ការអុកឡុក អនាធិបតេយ្យ​ដីធ្លី នៅ​តំបន់​ភូមិ​ឬ​ទ្ឋី​២( ចំនុច​ចំការ​ខ្មុ​រ .​ចំនុច​ពយ ច​ង្រាំ​ង​) ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០២១​នេះ ត្រូវបាន​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ខ្លួន​ទៅកាន់​សាលាតំបូង​ហើយ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​វាយរបង​ថ្ម​ប្រជាពលរដ្ឋ ដើម្បី​ចូលកាន់​កាប់​ដី ត្រូវបាន​ភាគី​ម្ចាស់​ដី​មក​ទាន់ ហើយ​ម្ចាស់​ដី​ឃាត់​ដើម្បី​សួរនាំ តែ​ត្រូវបាន​ក្រុម​ជនបង្ករ ទាញ​របង ពូថៅ និង កៅ​បិទ ដេញ​វាយ​ភាគី​ម្ចាស់​ដី បង្ករ​អោយមាន​ការរង​របួស​ធ្ងន់​មួយចំនួន​ផងដែរ​។

ជុំវិញ​ការ ឃាត់ និង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៤ នាក់​ទៅ​សាលាតំបូង​នេះ លោក ស៊ុត សំអុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែមករា ដោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កែវ ផុស ស្រុក​ស្ទឹងហាវ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ថា ក្រុម​ជនសង្ស័យ​ដែលមាន​បក្សពួក​ជាង​១០ នាក់ បានធ្វើ​សកម្មភាព ចូល​ទន្ទ្រាន​កាន់កាប់​ដី​អ្នក​ដ៏​ទៃ ដោយបាន​វាយរបង​ថ្ម ក្នុង​គោលបំណង​ចូល​សាង​សង់ផ្ទះ​ធ្វើជា​កម្ម​សិ​ទ្ឋ​របស់ខ្លួន ហើយ​ត្រូវបាន​ម្ចាស់​ដី​មកឃាត់ តែ​ត្រូវ​ក្រុម​ជនសង្ស័យ ប្រើ​ហឹ​ង្សា ដេញ​វាយ​ភាគី​ម្ចាស់​ដី បណ្តាលអោយ​រងរបួស​ចំនួន​០២​នាក់​។​ជនសង្ស័យ​ទាំង​៤​នាក់​មានឈ្មោះ ចាន់ សារឿន ហៅ​ហិ ជា​មេក្លោង ឈ្មោះ ជួរ វុ​ធ ភេទ​ប្រុស​ឈ្មោះ ជួរ ឌុយ ភេទ ប្រុស និង ឈ្មោះ សោយ ជឿន ភេទ ប្រុស អាយុ ពួកគេ​ទាំង​៤​ប​ច្ច​ប្បន្ន​ស្នាក់នៅ​ចំនុច ច​ណ​ការ​ខ្នុរ ភូមិ​ឬ​ទ្ឋី​2​ឃុំ​កែវ ផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

ជុំវិញ​ករណី​ហឹ​ង្សា​នេះ​ផងដែរ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ស្នា ភេទ ប្រុស បានអោយដឹងថា នៅ​ថ្ងៃកើតហេតុ​វេលា​ល្ងាច​ថ្ងៃទី​២២​មករា​ឆ្នាំ​២០២១ រូបគាត់​បាន​នៅផ្ទះ​ជាធម្មតា ក៏បាន​ទទួលតំណឹង​ថា មាន​មនុស្ស​មួយក្រុម​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ចាន់ សារឿន ហៅ ហិ បាន​បន្ត​ធ្វើការ​វាយរបង​ថ្ម​របស់​ពួកគាត់ អស់​ជាច្រើន​ដើម ក្នុង​គោលបំណង​សាងសង់​ខ្ទម​នៅលើ​ទីតាំង​នេះ បន្ទាប់ពី​ក្រុម​នេះ​បានធ្វើការ​វាយរបង​ថ្ម របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅជាប់​នោះ​អស់​ជាច្រើន​ដើម នឹង​បាន​សាងសង់​ខ្ទម​បាន​ចំនួន​ពីរ បើទោះបី​ជាមាន​ហាមឃាត់​ពី​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​កែវ ផុស យ៉ាង ណា​ក្តី ក៏​ពួកគេ​ពុំមាន​កា​ញញើត​នោះទេ ហាក់បីដូច​ជាមាន​អ្វី អាង នៅ​ពី​ក្រោយខ្នង​ពួកគេ​ដូច្នោះ​ដែរ​។​ក្រោយបី​ទទួលតំណឹង​ភ្លាម​រូបគាត់​ក៏បាន នាំ​បងប្អូន​២ ទៅ​៣ នាក់ ទៅ​ហាមឃាត់ ក្នុង​គោលបំណង​បញ្ឈប់​សកម្មភាព ប៉ុន្តែ​ក្រុម​នោះ​តែ​បន្តធ្វើ ដោយហេតុ​ផល​នេះ ហេតុផល​នោះ នឹង​វាយ​មកលើ​រូបគាត់ យ៉ាង​ចាស់ដៃ ក្នុង​បំណង​សម្លាប់​គាត់​តែម្តង ព្រោះ​ខ​ណះ​ពេលនោះ​ក្រៅពី​តំបង​ក្រុម​ពួកគាត់​គេ​បាន​ទាញ កាំបិត នឹង​ពូថៅ​សំដៅ​មក​កាប់​រូបគាត់​បន្ថែម តែ​ត្រូវបាន​អ្នក​ជិត​នោះមក​ជួយ តែ​ត្រូវ​ក្រុម​នោះ​ដេញ​វាយ​ទៀត រហូត​ប្រជាពលរដ្ឋ​ក្បែរ​នោះមក​ជួយ​ច្រើន​ទើប​ពួកគេ​ឈប់​ហើយ​បោះពាក្យ​អោយ​ពួកខ្លួន​ទៅប្តឹង​ម៉ា​សេរី ពួកគេ​អត់​ខ្លាច​ទេ ។​

យោងតាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ ឈ្មោះ ប្រុស បានអោយដឹងថា នៅវេលា​ម៉ោង​ជា​២​ល្ងាច​ថ្ងៃទី​២២​មករា ខ​ណះ​ពេល​រូបគាត់​កំពុង​ដាក់​របង​ថ្ម​ចុះ​ពី​គោយន្ត ក៏បាន​ឃើញ​ក្រុម​ពូ​ហិ វាយ​ទៅលើ​បង ស្នា តែម្នាក់ឯង ដោយមាន​អ្នកខ្លះ​កាន់តំបង កាន់​កាំបិត​លៀម និង​កាន់​ពូថៅ​រត់​សំដៅទៅ​បង​ស្នា តែ​ត្រូវ​ពូ​ធូ រត់​ទៅ​ជួយ ចូលទៅ​ឃាត់ តែ​ត្រូវ​ក្រុម​ពូ​ហិ ដេញ​វាយ​ពូ​ធូ​ថែមទៀត ហើយ​ដូច​នោះ​បងប្អូន​ជា​ពលរដ្ឋ​៣​ទៅ​៤​នាក់​នៅក្បែរនោះ​ក៏រ​ត់ទៅ​ជួយ​ពូ​ធូ ទើប​ពូ​រួចខ្លួន ត្រឹមតែ​រងរបួស​បន្តិច​ប​ន្ទួ​ច ដោយសារ​រត់​ដួល នៅពេល​រត់គេចខ្លួន​ពី​ការវាយប្រហារ​។​

ដោយឡែក ឈ្មោះ ធូរ ចាត់ទុកជា​ជនរងគ្រោះ​មួយ​ដែរ បាន​បង្ហើប​ថា នៅពេល​គាត់​បានទទួល​តំណឹង​ថា ក្រុម​ជនបង្ករ​បាន​បន្ត​វាយរបង​ថ្ម​នៅ​ចំនុច​ជាប់​ដី​ដែល​គេ​ពឹង​អោយ​គាត់​ជួយ​មើល គាត់​ក៏​ទៅ​ឈរ​មើល​នៅក្បែរនោះ ហើយក៏​បានឃើញ ឈ្មោះ ហិ បាន​ព្រួត​គ្នា​វាយ​ទៅលើ​ឈ្មោះ ស្នា តែម្នាក់ឯង​ទើប​គាត់​ចូលទៅ​ឃាត់​ព្រោះ​សុ​ទ្ឋ​តែ​អ្នកភូមិ ក៏ត្រូវ​ឈ្មោះ ហិ នឹង​បក្សពួក​ពួក​ដេញ​កាប់​ទាំង​រូបគាត់​ទៀត សំណាងល្អ​បាន​អ្នកភូមិ​មកជួយ​ច្រើន​គ្នា កុំ​អី​ជិវិត​ពួកគាត់​ត្រូវបាន​បញ្ចប់​បាត់ទៅហើយ​។​ប្រភព​ដ៏​ដែល​បាន​បន្តថា ក្រុម​របស់​ឈ្មោះ ហិ នេះ​ដោយ​ប្រមូលផ្តុំ មនុស្ស​មកពី​ខាងក្រៅ​ភូមិ​(​ពី​កោះកុង និង​មកពី​តំបន់​រាម​) កន្លងមក​គឺ​ដើរ​តែ​ធ្វើ​សកម្មភាព​ចូលកាន់​កាប់ និង វាយរបង​ថ្ម​ដី​អ្នក​ដ៏​ទៃ ណា​ដែល​ពុំមាន​ម្ចាស់​ចាំ ហើយ​សង់​ខ្ទម ធ្វើជា​របស់ខ្លួន ដោយ​សកម្មភាព​នេះ ហាក់​មាន​បុគ្គល​ណា​ម្នា​ក់នៅ​ពីក្រោយ​ខ្នង​ដូច្នោះ​ដែរ ព្រោះ​កន្លងមក​នៅពេល​មាន​ប្រជាពលរដ្ឋ​ទៅប្តឹង សមត្ថកិច្ច ហាក់​ពុំមាន​ចំណាត់ការ​ណាមួយ​នោះទេ ទើប​ពីមួយថ្ងៃ​ទៅមួយ​តែងតែ​ដើរ​ធ្វើ​សកម្មភាព បែប​អ​នា​ធិ​បេ​តយ្យ​រហូត​៕​

អត្ថបទដែលជាប់ទាក់ទង