ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពែង ខ្មៅ និងលាប រដ្ឋាឆ្លងផុតជុំទី២មុនគេ

116

​ភ្នំពេញ:ព្រឹត្តិការន៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី២បានចាប់ផ្ដើមហើយកាលពីយប់ថ្ងៃទី១១សីហា ។
​គំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដែលត្រូវជួបជាមួយសេក ចៅជូតក្លិងអង្គរមានជ័យខេត្តសៀមរាបនោះត្រូវគូប្រកួតអវត្តមាន ។ ក្លិបប្រដាល់អង្គរមានជ័យខេត្តសៀមរាបបានបញ្ជូនអ្នកប្រដាល់សេក គឹមសាន្តមកប្រកួតជំនួសតែដោយសារ គេមើលឃើញជាទូទៅ ថាការយកអ្នកប្រដាល់ថ្មីមកប្រកួតជំនួសមិត្តរួមក្លិបដោយខ្លួនមិន មានឆ្លងកាត់វគ្គជម្រុះជុំទី១បែបនេះវាមិនយុត្តធម៌នោះ ទើបការប្រកួតត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចកំពែង ខ្មៅបានទទួល៣ពិន្ទុក្នុងថានៈជាអ្នកឈ្នះ ។

​ការប្រកួតជាមួយសេក គឹមសាន្ដនៅតែមានតែ៣ពិន្ទុជារបស់កំពែង ខ្មៅ ។ សូមបញ្ជាក់ថាការប្រកួតនេះពួកគេបានត្រឹមស្មើពិន្ទុគ្នាហេតុនេះកំពែង ខ្មៅមានកៅអីសម្រាប់ជុំទី៣ទៀត ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរម៉ន ព្រំម៉ាញដែលនរណាៗក៏មានជំនឿចិត្តថាគេនឹងឈ្នះការប្រកួតជម្រុះជុំទី២ នេះនោះបែរជាត្រូវខ្តាតចេញពីការប្រកួតទាំងព្រលឹមអុរតែម្ដង ។

​ព្រំម៉ាញប្រកួតចាញ់ពិន្ទុលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ។ ចៅក្រម ៥ រូបមាន៣រូបផ្ដល់ពិន្ទុឲ្យរដ្ឋាឈ្នះ និង ២រូបឲ្យព្រំម៉ាញឈ្នះ ។ពិន្ទុគឺលាប រដ្ឋាឈ្នះម៉ន ព្រំម៉ាញ៣ ទល់ ២ ។លាប រដ្ឋាបានកក់កៅអីទុកសម្រាប់ការប្រកួតជម្រុះនៅជុំទី២ ឯ ម៉ន ព្រំម៉ាញហាលអាវត្រឹមនេះតែម្ដង ។

​ចំពោះការប្រកួតជាមិត្តភាពអន្តរជាតិអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំងក្លិបអារុណរះកីឡាបានយកឈ្នះអ្នកប្រដាល់ថៃឃុន ស៊ិកឡេក(Khun Siklek)នៅទឹកទី២ ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។នៅទឹកទី១អ្នកប្រដាល់ថៃរូបនេះមានបញ្ហាជើង ហើយត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងរួចទៅហើយ ។លុះមកដល់ទឹកទី២ម្ទេសខ្មាំងបាន ប្រើកែងបញ្ចប់សកម្មភាពគូប្រកួតបានសម្រេចតែម្ដង ។

​ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះភិន សុទីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកត្រូវអ្នកប្រដាល់ម៉ន ចៅក្របីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រើជង្គង់ និង កែងវាយឲ្យសន្លប់នៅទឹកទី៣ ៕

អត្ថបទដែលជាប់ទាក់ទង