ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ព្រូស​ បើក​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

154

 

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង បើកប​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​មក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ ចំណែក​តៃកុង​រថយន្ត​បង្ក​វិញ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៣ និង ២០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​បង្ក​ខាងលើ​ម៉ាក ព្រូស មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2-AY 2601 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​ទៅមុខ​លែងរួច​។

អត្ថបទដែលជាប់ទាក់ទង