ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ប្រកាស​បរិច្ចាគ​បៀវត្ស​រយៈពេល ៧​ខែ​ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩

66

 

​ព្រះសីហនុ ៖ នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​លោក គួច ចំរើន អភិបាល នៃ គណៈ​អភិបាល ខេត្ត ព្រះសីហនុ បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​រយៈពេល ៧​ខែ គិត​ចាប់ពី​ខែកុម្ភៈ​ដល់​ខែសីហា ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។​
​ការប្រកាស​បរិច្ចាគ​នេះ​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​បន្ត​កាត់​បៀវត្ស​រយៈពេល​៧​ខែ​ទៀត ចាប់ពី​ខែកុម្ភៈ​ដល់​ខែសីហា ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំង​ស្ថាប័ន​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ​ដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុង ឬមួយ​ផ្នែក​រយៈពេល​ខ្លី ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដែល​បង្ហាញឱ្យឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​កម្ពុជា ៕​

អត្ថបទដែលជាប់ទាក់ទង