ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនយុវជនម្នាក់ ពីបទ ជួញដូរខុសច្បាប់ សារធាតុញៀន នៅខណ្ឌច្បារអំពៅ​

129

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ច្បារអំពៅទី២ បានឃាត់ខ្លួន យុវជនម្នាក់ និងដកហូតបាន នូវសារធាតុញៀន ២៤កញ្ចប់ នៅវេលាម៉ោង ៨៖៤០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ដោយធ្វើការឃាត់ខ្លួន នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយត្រូវបានចោទប្រកាន់ពីបទ ជួញដូរខុសច្បាប់ នូវសារធាតុញៀន ។

យោងតាម សមត្ថកិច្ចបានប៉ុស្តិ៍ នគរបាល ច្បារអំពៅ២ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថា សាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ប្រភពដដែលនេះ បន្តថា ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ បានដកហត់វត្ថុតាង មានក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) សរុប ២៤កញ្ចប់ (១២កញ្ចប់ថង់ធំល្មម, ១២កញ្ចប់ថង់តូរ)៕

អត្ថបទដែលជាប់ទាក់ទង