ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា កំពុង​រៀបចំ​បច្ចេកទេស ទទួល វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ពី​ចិន​ដើម្បី​ចាក់​ក្រុម​អាទិភាព​ដំបូង​

56

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​ពេលនេះ​ក្រុមការងារ​ក្រសួងសុខាភិបាល​បាន​កំពុង​មមាញឹក​ក្នុងការ​រៀបចំ​បច្ចេក​ទ​ទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​នៅក្នុង​អំឡុង​ខែកុម្ភៈ​ខាងមុខនេះ​។​
លោកស្រី​អ្នកនាំពាក្យ​បាន​លើក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០២១​ថា ការចាក់​វ៉ា​ក់ សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​គឺធ្វើឡើង​តាម​ការស្ម័គ្រចិត្ត​គ្មាន​ការបង្ខំ​នោះទេ​ហើយ​ចាក់​ក្រុម​អាទិភាព​មុនគេ​។

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​”​ពេលនេះ​ក្រសួង​បាន​កំពុង​មមាញឹក​ក្នុ ង​ការរៀប ចំ​ពិធីសារ សម្រាប់​ការចាក់​វ៉ាកសាំង​ក៏ដូចជា​កិច្ច​បច្ចេកទេស​មួយចំនួន​សំខាន់ៗ សម្រាប់​ការ ត្រៀម​លក្ខ​ខណៈ​ទទួលយក​វ៉ា​ក់​សាំំ​ង​ក៏ដូចជា​ការរៀបចំ​ទទួល​ក្រុម​អាទិភាព​ដែល​នឹង​ចាក់​មុន ។ ការចាក់​វ៉ា​ក់​សាំំ​ង​ធ្វើឡើង​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​គ្មាន​ការបង្ខំ​នោះទេ​”​។ លោកស្រី បន្តថា​វ៉ា​ក់ សាំដែល​យកមក​ចាក់​នៅ​កម្ពុជា​នឹង​ជួយ​លើក​វិធានការ​៣​ការពារ​គឺ​ពាក់​ម៉ាស់ លាងដៃ និង​គ​ម្លា​ត់​សុវត្ថិភាព​បុគ្គល​និង​៣​កុំ​គឺ​កុំទៅ​កន្លែង​ណា​ដែល មាន​មនុស្ស​ច្រើនពេក កុំទៅ​កន្លែង​ណា​ដែល​បិទ​ជិតឈឹង និង​ប្រើ​ម៉ាស៊ីនត្រជាក់​យូរ គ្មាន​ខ្យល់​ចេញចូល និង​កុំ​ចាប់ដៃ កៀរករ ជាដើម​។

លោកស្រី អ្នកនាំពាក្យ​ក៏បាន​លើកឡើងថា​នៅពេល​បងប្អូន​ដែល​បងប្អូន​បានរ​ករស់ នៅ​ធម្មតា ត្រូវធ្វើ​យ៉ាងណា​កុំ​ភ្លេច​ការប្រកាន់​ភ្ជាប់​នូវ​វិធានការ​៣​ការពារ និង​៣​កុំ​ឲ្យ​បាន​ជាប់​បំផុត​។
ជាមួយគ្នា​នោះដែរ​លោកស្រី ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ដើមការ ឬ​ដើមបុណ្យ​ត្រូវ​អនុ វត្ត​ឲ្យ​បាន​ចំពោះ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ប្រការ​ការណែនាំ​ក ន្ល​ង​មកនេះ រួចហើយ អំពី​ការចាត់ចែង​ការរៀបចំ​ពិធីបុណ្យ ពិធី​អាពាហ៍ពិពាហ៍ ជាដើម ត្រូវ​រក្ស​គម្លាត​ដោ យ​បន្ថយ​ពី​១០​នាក់ មក ៥​នាក់​។ លោកស្រី បន្តថា ម្ចាស់​ដើម្បី​បុណ្យ ឬ​ដើមការ ត្រូវ​ប្រកាន់​ថា​កន្លែង​កម្មវិធី​ខ្លួន​មិន មែន​ជា​កន្លែង​សម្រាប់​ចម្លងជំងឺ​កូ​វីដ​១៩​នោះទេ ។ ដើម្បី​ចៀសវាង​គឺ​ត្រូវ​ចាត់​តែង​បាញ់​កំដៅ បាញ់​អាលកុល​ជាដើម​។ សូមជម្រាបថា​កាល​ពេលកន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​មុនគេ​។​
សម្តេច​ថា ពីរ​ថ្ងៃ​មុននេះ សម្តេច​បានទូល ប្រគេន​និង​ជំរាបជូន​ជនរួមជាតិ ដែល​បានទទួល​ពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន​នូវ​ជំនួយ វ៉ាក់សាំង​លើកដំបូង​ចំនួន​១​លាន​ដូ​ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើកឡើងថា​៖ «​ថ្ងៃនេះ​ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ វ៉ាក់សាំង​និង​ជំរុញ​ចលនា​ប្រ​យុ​ទ្ទ​ប្រឆាំង​កូ​វីដ​១៩ ខ្ញុំព្រះករុណាខ្ញុំ​សូម​ប្រកាស់ថា វ៉ាក់សាំង​ដែល​នឹង​ចាក់​លើកទីមួយ​និង​មុនគេ​គឺ​រូប​ខ្ញុំព្រះករុណាខ្ញុំ​នេះ​តែម្តង​»​។ សម្តេច​ថា លោក​ត្រូវតែ​ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​ដែលជា​ទម្លាប់​ធម្មតា របស់លោក​រាប់សិប​ឆ្នាំ​មកហើយ​។
សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា រដ្ឋាភិបាល​ចិន បានផ្តល់​វ៉ា​ក់​សា​ជំងឺ​កូ​វីដ​១៩ ចំនួន ១​លាន​ដូ​ស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ដើមឡើយ​ខ្ញុំ​បានប្រកាស​ពី​ការទទួល​វ៉ាក់សាំង ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។ តែ​ក្នុង​បរិបទ​កម្ពុជា កំពុង​ទទួលរង​ការរីក​រាលដាល​ដូច​ពេលបច្ចុប្បន្ន គឺ​មិនអាច​រង់ចាំ​បាន​ទៀត​នោះទេ អាស្រ័យហេតុនេះ​ទើប​កម្ពុជា​សម្រេច​ប្រើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩»​។​
មិន​ត្រឹមតែ​ហេតុផល​មួយ​នេះ​ទេ បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចិន ប្រធានាធិបតី និង​ប្រជាជន​ឥណ្ឌូនេស៊ី និង​មនុស្ស​រាប់លាន​នាក់​លើ​ពិភព​លោ កបាន​ប្រើប្រាស់​វ៉ាក់សាំង​នេះ​រួចហើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​៖ «​យើង​មិនអាច​រង់ចាំ​បន្តទៅទៀត​បាន​នោះទេ តម្រូវការ​ការពារជាតិ ការពារ​ប្រជាជន កុំឱ្យ​ឆ្លង​នូវ​រោគរាតត្បាត​ដ៏​កាច​សាហាវ​នេះ គឺ​យើង​ត្រូវ​ប្រើប្រាស់​នូ​វ៉ាក់សាំង ដែល​បាន​ប្រើប្រាស់​រួចមកហើយ​សម្រាប់​មេដឹកនាំ​ចិន ដែលមាន​មនុស្ស​ដល់​រាប់លាន​នាក់ បាន​ប្រើប្រាស់ និង​មាន​ប្រទេស​មួយចំនួន​ផ្សេងទៀត រាប់ទាំង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ទទួល​វ៉ាក់សាំង​លើកដំបូង គឺជា​វ៉ាក់សាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង