ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ថៃ បាន ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ ដល់​ពលករ​ខ្មែរ​៧០​គ្រួសារ ដែល​កំពុង​ធ្វើ ការ នៅ ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ​

51

​ភ្នំពេញ​៖ លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ថៃ និង​មន្ត្រីការទូត បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាង​ភ្លី ប្រទេស​ថៃដែលមាន ការចូលរួម​ពី​អភិបាលស្រុក ប៉ូលីស​ស្រុក និង​តំណាង​មន្ទីរ​សុខាភិបាល ចុះ​ចែក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ​រួមមាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និង​ម៉ាស់ ជូន​ដល់​ពលករ​ខ្មែរ​ចំនួន​៧០​គ្រួសារ និង​ថវិកា មួយចំនួន​ជូន ដល់​ក្មេងៗ​ជាង​៣០​នាក់ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ស្ថិតនៅ​ឃុំ​បាង​ផ្លា ស្រុក​បាង​ភ្លី ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ ដែល​ពលករ​ខ្មែរ​ស្នាក់នៅ​ធ្វើ​ការងារ​។ ពិធី​ចុះ​ចែក​អំណោយ​នេះ​បាន ប្រ​ព្រឹ​ត្ដទៅ កាលពី​ថ្ងៃទី​២៧ មករា ឆ្នាំ​២០២១ ។

ទន្ទឹមនេះ លោក​អ៊ូ​ក សោភ័ណ ក៏បាន​ពាំនាំ​នូវ​ការ សួរសុខទុក្ខ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​រដ្ឋមន្ត្រី​ការងារ អ៊ិត សំហេង លោក​តែងតែ​យកចិត្ត​ទុក​​ដាក់​និង​គិតគូរ សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​តែងតែបាន​ណែនាំ​ឲ្យ​ស្ថានទូត​ជួយ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ឲ្យ​អស់ពី​លទ្ធភាព​។​

លោក ឯកអគ្គរាជទូត ក៏បាន​ណែនាំ​បងប្អូន​ពលករ កម្ពុជា ទាំងអស់ បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ ក្នុងការ​អនុវត្តតាម​វិធានការ​នានា​របស់​​រាជរដ្ឋាភិបាល​ថៃ ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងករណី​បងប្អូន​ពលករ​កម្ពុជា មាន​បញ្ហា​សូម​ធ្វើការ​ទំនាក់ទំនង​មក​ស្ថានទូត ខ្មែរ​តាមរយៈ​លេខ​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក ស្ថានទូត ដើម្បី​ជួយ​ដោះស្រាយ​បងប្អូន​។​

លោក​អ៊ូ​ក សោភ័ណ បាន​បញ្ជាក់ថា​៖ លោក​និង​ក្រុមការងារ​បាន​អនុវត្ត​នូវ​គោលការណ៍​សុខាភិបាល​ត្រឹមត្រូវ ដូចជា​ពាក់​ម៉ាស់ លាងដៃ​នឹង​ជែ​ល​អាល់កុល និង​មាន​គម្លាត​សង្គម ដោយមាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​របស់​ប្រទេស​ថៃ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង