ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ដល់​ដៃគូ​សម្ព័ន្ធមេត្រីភាព​ឲ្យ​បន្ត និង​ពង្រឹង​ការ ងារ​សម្ព័ន្ធមេត្រីភាព​ឲ្យ​បាន​សកម្ម​ថែមទៀត ជាពិសេស​នៅ​ទិស​យោធភូមិភាគ​ទី​៤

62
​យោធភូមិភាគ​ទី​៤ ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែង​សន្ទរកថា​ឡើង​ក្នុង​អង្គសិក្ខាសាលា​ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល បាន​លើកឡើងថា ៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លា​វៃ​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជានិច្ចកាល​បាន​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការកសាង ពង្រឹង កងយោធពល​ខេមរភូមិន្ទ លើ​គ្រប់​វិស័យ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទន្ទឹមនឹង​ការអំពាវនាវ​លើកទឹកចិត្ត​ពន្យល់​ដល់​ស្ថាប័ន អង្គភាព​រដ្ឋ ព្រម ទាំង​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន នូវ​ភារកិច្ច​ការពារជាតិ​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​គ្រប់រូប ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត បានធ្វើការ​ផ្គូរ​ផ្គង ស្ទាបស្ទង់ ថ្លឹងថ្លែង​លទ្ធភាព​របស់​ស្ថាប័ន អង្គភាព​រដ្ឋ ព្រមទាំង​សប្បុរស ជន​នានា បង្កើតជា​សម្ព័ន្ធមេត្រីភាព​មួយ រវាង​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​បណ្តា​ស្ថាប័ន​អង្គភាព​រដ្ឋ វិស័យ​ឯកជន ព្រមទាំង​សប្បុរស​ជាច្រើន​។​

ឯកឧត្តម បាន​បន្តថា ៖ គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ដៃគូ​សម្ព័ន្ធមេត្រីភាព​ឲ្យ​បន្ត និង​ពង្រឹង​ការ ងារ​សម្ព័ន្ធមេត្រីភាព​ឲ្យ​បាន​សកម្ម​ថែមទៀត ជាពិសេស​នៅ​ទិស​យោធភូមិភាគ​ទី​៤ នេះ​ដើម្បី​ពង្រឹង និង​ពង្រីក​សមិទ្ធផល​ការងារ​សម្ព័ន្ធមេត្រីភាព និង​តម្រង់ទិស​ឱ្យមាន​គុណប្រយោជន៍​ជា​យុទ្ធ សាស្ត្រ​យូរអង្វែង​។ ក្នុងឱកាស នេះ អង្គសិក្ខាសាលា​បាន​ដំណើរការ​នូវ​កិច្ចពិភាក្សា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដោយមាន​ការ ចូលរួម​ពិភាក្សា​ពី​តំណាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​តំណាង​អង្គភាព ស្ថាប័ន​ស៊ីវិល ដែលជា​ដៃគូ​ស​ម្ព័​ន​មេត្រីភាព​យ៉ាង​ផុលផុស ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង