ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ទីទ័លក្រ​៣០​គ្រួសារ នៅ​សង្កាត់​បឹង​កេងកង​ទី​៣ បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

55

 

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​បឹង​កេងកង និង លោកជំទាវ គឹម សុ​វណ្ណា តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​ជា​ប្រធាន​កិ​ត្ដិ​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ រួមជាមួយ​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ បាន​ដឹកនាំ​មន្ត្រី​អនុសាខា​កាកបាទក្រហម​ខណ្ឌ​បឹង​កេងកង ដោយបាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ផ្តល់ជូន​ដល់ដៃ​ក្រុមគ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ទីទាល់ក្រ​ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​មាន​ចំនួន ៣០​គ្រួសារ ។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​អភិបាល ខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​ក៏បាន​មានមតិ​ដោយ​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល សម្ដេច និង​ថ្នាក់ដឹកនាំ តែងតែមាន​ការគិតគូ យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​ការងារ​មនុស្សធម៌ ការលើកកម្ពស់​កម្រិត​ជីវៈភាព​រស់នៅ​របស់​ប្រជាជន​ទូទាំងប្រទេស​តាមរយៈ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ​ឥតឈប់ឈរ និង​រីកចម្រើន​ជា​លំដាប់ ជាពិសេស​ការអនុវត្ត​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ។​

​អំណោយ​ដែល​បាន​ចែកជូន​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ២៥ គីឡូក្រាម​
​ឃី​ត ០២​កញ្ចប់​,​ថវិកា ៣០,០០០​រៀល​។​ហើយ​ក្នុងនោះ ឃី​ត ០១​កញ្ចប់ ជាការ​ចូលរួម​ឧបត្ថម្ភ​ពី​អង្គការ​ផ្ទះបាយ​កុមារ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង