ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេ​គយ​ស្រុក​ខ្មែរ​គុណ ញឹម រត់ការ​ពន្យារកំណើត មិន​ព្រម ចូលនិវត្តន៍​

194

​ភ្នំពេញ​៖ ប្រភពព័ត៌មាន​ពី​មន្ត្រី​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ខ្សឹបប្រាប់​អ្នកព័ត៌មាន​នៅ​ថ្ងៃទី​២៧​មករា​២០២១ ថា លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍​នៅ​ថ្ងៃទី 25 ខែមករា​ឆ្នាំ 2021 ប៉ុន្តែ​មិន​ព្រម​ចូលនិវត្តន៍​ទេ​ដោយ​លោក​គុណ ញឹម បានស្នើ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជួយ​ពន្យារ​ការចូលនិវត្តន៍ ដើម្បី​បន្ត​តំណែង​ជា​អគ្គនាយក​គយ​ជា​បន្តទៀត​។​

​សូមបញ្ជាក់ថា លោក​គុណ ញឹម ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​តែងតាំង​ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​។ ពាក់ព័ន្ធ​នឹង​ករណីនេះ អ្នកយកព័ត៌មាន​គេហទំព័រ​ភ្នំពេញ​រី​ផត​ធើ​មិនអាច​សុំ​ទំនាក់ទំនង​ពី​លោក​គុណ ញឹម ដើម្បី​សុំ​ការបំភ្លឺ​បានទេ​បាន​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង