ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីវ័យក្មេងដែល ម្តាយបង្កើតប្រើអំពើហឹង្សាអោយមានរបួសដេរជាច្រើនថ្នេរ ត្រូវបានសង្គ្រោះនិងយកចិត្តពីអភិបាលរាជធានីភ្នំពេញ

81

ភ្នំពេញ៖ ករណីស្រ្តីរងគ្រោះវ័យក្មេងម្នាក់ ដែលត្រូវបានម្តាយបង្កើតអំពើហឹង្សាជាញឹកញាប់ បណ្តាលអោយរងរបួសដេរ ជាច្រើនថ្នេរនោះ ក្រោយពីមានការចង្អុលណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញចុះទៅពិនិត្យជាបន្ទាន់និងបានបញ្ជូនស្ត្រីរូបនេះមកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
នៅក្នុងហ្វេសបុកផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញបានសរសេរលើកឡើងថា ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព​ អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះទៅពិនិត្យ​ សង្គ្រោះ​ និងព្យាបាលបន្ទាន់នូវករណីស្រ្តីរងគ្រោះវ័យក្មេង ឈ្មោះ ស ស ព អាយុ២៤ឆ្នាំ ដែលរងគ្រោះដោយអំពើហឹង្សាពីសំណាក់ម្តាយបង្កើតជាញឹកញាប់ តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចនាំទៅទីតាំងសុវត្ថិភាព ព្រមទាំងបានផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញបានអោយដឹងថា តាមការចង្អុលណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញ ចុះទៅពិនិត្យជាបន្ទាន់នូវករណីស្រ្តីរងគ្រោះវ័យក្មេង ឈ្មោះ ស៊ិន ស្រីពេជ្រ អាយុ ២៤ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ក្រោយពីមានអំពើហឹង្សាពីម្តាយ។
លោកបន្តថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោកស្រីបាន ចុះដល់មូលដ្ឋាន ផ្លូវរ៉ារទេះភ្លើង ជាទីកន្លែងកើតហេតុ។ក្រោយពីទទួល ស្ត្រីជាជនរងគ្រោះវយ័ក្មេង ពីអធិការនគរបាលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រួចមក មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ បានដឹកស្ត្រីជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីពិនិត្យនិងលាងរបួស ។
លោកស្រីបញ្ជាក់ថា ស្ត្រីរងគ្រោះបានទទួលថវិកាដ៏ថ្លៃថ្លាបំផុតរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញចំនួន ១ លានរៀល ព្រមទាំងចង្អុលបង្ហាញឱ្យមន្ទីរជំនាញយកចិត្តទុកដាក់ធ្វើយ៉ាងណាផ្ដល់ការព្យាបាលសុខភាពផ្លូវកាយផ្លូវចិត្តឱ្យដល់ស្ត្រីរងគ្រោះ។ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញបានពិគ្រោះយោបល់តាមនីតិវិធីនិងបានបញ្ជូនទៅទីតាំងសុវត្ថភាព ផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូរ។
លោកស្រីបន្តទៀតថា ស្ត្រីវ័យក្មេងខាងលើមានស្នាមរបួសចាស់នៅលើក្បាលចំនួន៤កន្លែងនិងរបួសថ្មីទើបដេររួច ១កន្លែង។ឪពុកបង្កើតរបស់ស្ត្រីជនរងគ្រោះខាងលើបានទទួលអនិច្ចកម្ម ២ឆ្នាំហើយ បានលែងលះគ្នាជាយូរមកហើយ ជាមួយម្ដាយស្ត្រីខាងលើ
( មុនអនិច្ចកម្ម)។ ស្ត្រីរងគ្រោះខាងលើ កាលពីក្មេងបានរស់នៅ តែជាមួយជីដូនខេត្តកំពង់ស្ពឺ( ស្រុកកំណើតខាងឪពុកបង្កើត)។ ក្រោយជីដូនស្លាប់ គាត់នៅក្មេងពេក( មិនចាំអាយុ) បានមករស់នៅជាមួយម្តាយសព្វថ្ងៃនេះ និងឪពុកចុងក្មេង (អាសយដ្ឋានកើតហេតុ) ។ ស្ត្រីវ័យក្មេង មិនដែលបានចូលរៀននោះទេ(មិនចេះអក្សរ) ។
ម្ដាយមាន ស្រុកកំណើតនៅ ខេត្តស្វាយរៀង ស្ត្រីរងគ្រោះមានអាយុ ខុសពីអំពីស្ថានភាពខាងក្រៅ (ប្រហែល១៧ឆ្នាំ) មានសុខភាព ផ្លូវចិត្ត
មិនសូវល្អ និងរូបរាង្គកាយស្គមស្គាំង។
ប្រភពព័ត៌មានពីអ្នកជិតខាង (ស្ត្រីរងគ្រោះទទួលរងអំពើហឹង្សាពីសំណាក់ម្តាយ ជាញឹកញាប់។
បើតាមសំដីស្ត្រីជាជនរងគ្រោះខាងលើបានអះអាងថា ថ្ងៃកើតហេតុ ហូរឈាមនោះ គាត់បានដួលសន្លប់)។ បើតាមបុរសជាឪពុកចុងបានអះអាងថា ខ្លួនបានទាក់ទងគ្នាជាមួយម្ដាយស្ត្រីខាងលើចំនួន៦ឆ្នាំមកហើយ។
ស្ត្រីជនរងគ្រោះខាងលើ ត្រូវបានមន្ទីរស.អ.យរាជធានីភ្នំពេញ បញ្ជូនទៅ ទីកន្លែងសុវត្ថិភាព តាមការស្ម័គ្រចិត្ត និងផ្តល់ថែទាំបណ្តោះអាសន្ន ដើម្បីធ្វើការសិក្សាករណី ប៉ាន់ប្រមាណ និងបង្រួបបង្រួមពីគ្រួសារ៕

 

អត្ថបទដែលជាប់ទាក់ទង