ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង​ដំណើរ​បេសកកម្ម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គាំទ្រ ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវ​នៅ​កម្ពុជា​

105

 

​ភ្នំពេញ​៖ ក្នុង​ដំណើរ​ទស្សនកិច្ច សិក្សា បច្ចេកទេស វិស័យ​កសិកម្ម ទៅ​ខេត្ដ​៣​សៀមរាប​,​ព្រះវិហារ និង​មណ្ឌលគិរី លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ មករា​នេះ​ថា​, ដំណាំ​ស្រូវ​ជា​ដំណាំ​មាន​អទិភាព​ខ្ពស់​ក្នុងចំណោម​ដំណាំ​អទិភាព​ដទៃទៀត​ដែល​បាន​ចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ធានា​សន្តិសុខ​ស្បៀង ជំរុញ​ការអភិវឌ្ឍន៍​ជនបទ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​។ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ ការប្រើប្រាស់​ពូជ​សុទ្ធ​ល្អ និង​គុណភាព​ខ្ពស់ គឺជា​កត្តា​ចម្បង​សម្រាប់​បង្កើន​ទិន្នផល និង​ធានាបាន​នូវ​គុណភាព​អង្ករ​។​

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​, ដើម្បី​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម បង្កើន​ជំនឿ​ទុកចិត្ត និង​ធានា​គុណភាព​គ្រាប់ ពូជស្រូវ​សុទ្ធ​ល្អ នាយកដ្ឋាន​ពូជ​ដំណាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ជា​អង្គភាព​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ពូជ​ដំណាំ និង​សិទ្ធិ​អ្នក​បង្កាត់​ពូជ​ដំណាំ គ្រប់គ្រង​រាល់​សកម្មភាព​អាជីវកម្ម​ពូជ​ដំណាំ និង​ធើ្វ​វិ​ញ្ញាប​នក​ម្ម​បញ្ជាក់​គុណភាព​ពូជ​ដំណាំ​។ ក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ នាយកដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​គ្រាប់​ពូជស្រូវ​នៅតាម​ទីតាំង​ផលិតកម្ម​សន្និធិ និង​ទីផ្សារ​ដែល​កំពុង​ចរាចរណ៍​គ្រាប់​ពូជស្រូវ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្រោម​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូរ​អភិវឌ្ឍន៍​នានា​។ មួយ​ក្នុងចំណោម​ទីតាំង​ផលិត​ពូជស្រូវ គឺ “​សហគមន៍​កសិកម្ម​ជ្រៃ​បង្កើន​ផល​” ជា​សហគមន៍​ផលិត​គ្រាប់ពូជ​ស្រូវ​ឆ្នើម​មួយ​ក្នុងចំណោម​សហគមន៍​កសិកម្ម​ផលិត​គ្រាប់​ពូជស្រូវ​ជាច្រើន​ទៀត ដែល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព​គ្រាប់ ពូជស្រូវ ស្ថិតនៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ បច្ចុប្បន្ន មាន​សមា ជិ​ក​ចំនួន​១២១​គ្រួសារ និង​ផ្ទៃដី​ដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប​ចំនួន ៨០០ ហ​.​ត ក្នុងនោះ​ផ្ទៃដី​សម្រាប់​ផលិត​គ្រាប់ពូជ​មាន​ចំនួន ៤៥​ហ​.​ត​។ នៅ​រដូវវស្សា​កន្លងមក​មាន សមាជិក​សហគមន៍ ៦​នាក់ បាន​ព្រមព្រៀង​ផលិត​គ្រាប់​ពូជស្រូវ​ផ្ការំដួល​ចំណាត់ថ្នាក់​វិញ្ញាបនបត្រ លើ​ផ្ទៃដី​ចំនួន​៥​ហិកតា ក្រោម​ការគាំទ្រ​ពី​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​(Rice-SDP)​និង​អនុ​វ​ត្ តន៍​តាម​គោលការណ៍​នៃ​ផលិតកម្ម​គ្រាប់​ពូជស្រូវ​របស់​គម្រោង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គ្រាប់ពូជ​ស្រូវ​សុទ្ធ​ល្អ ធានា​គុណភាព​អង្ករ​ស្របតាម​ស្តង់ដា​នាំចេញ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​។​

លោក​បាន​បន្តថា​, តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ពូជ​ដំណាំ (២៧ ខែមករា​) បាន​បញ្ជាក់ថា​នៅក្នុង​ដំណើរការ​ត្រួតពិនិត្យ​គុណភាព​គ្រាប់​ពូជស្រូវ ក្រុមការងារ​បាន​សហ​ការ​ជាមួយ​មន្ត្រី​បច្ចេកទេស​របស់​គម្រោង​ចុះ​ត្រួតពិនិត្យ​គុណភាព​នៅតាម​ស្រែ​ចំនួន​០៣ ដង​ក្នុង​មួយ​វដ្ត​ដំណាំ​ស្រូវ គឺ​១- ដំណាក់កាល​បែក​គុម្ព ២- ដំណាក់កាល​ចេញ​ផ្កា និង​៣-​ដំណាក់កាល​ទុំ (១៥​ថ្ងៃមុន​ប្រមូល​ផល​ច្រូត​) ដោយ​ផ្តោតជាសំខាន់​លើ​ចំនួន​ប្រជាករ​ពូជ​លាយ ប្រភេទ​ស្មៅ និង​ជំងឺ​ហាមឃាត់ អនុលោម​តាម​ស្តង់ដា​ទីវាល​សម្រាប់​ផលិតកម្ម​គ្រាប់​ពូជស្រូវ ។ លើសពីនេះ ក្រុមការងារ​បានផ្តល់​ជាការ​ណែនាំ​បច្ចេក ទេស​ដល់​កសិករ​បន្ថែ​ម​អំពី​ការគ្រប់គ្រង​ផលិតកម្ម​នៅ​ទីវាល និង​គុណភាព​នៅក្រោយពេល​ប្រមូល​ផល​។ ចំពោះ​ដំណើរ​ការចុះ​ត្រួតពិនិត្យ​គុណភាព​នៅ​ទីវាល​ក្រុមការងារ​បានជ្រើសរើស​ដោយ​ចៃដន្យ​នូវ​ទីតាំង​សំណាក​ចំនួន ០៤​កន្លែង (​ទំហំ ២៥​ម៉ែត្រការ៉េ​/​សំណាក​) សម្រាប់​ស្រែ​ផលិតកម្ម​ចំនួន​០១​ហ​.​ត ដើម្បី​វាយតម្លៃ​លើ​ចំនួន​ប្រជាករ​ពូជ​លាយ ប្រភេទ​ស្មៅ និង​ជំងឺ​ហាម ឃាត់ ព្រមទាំង​កត់ត្រា​នូវ​ស្ថានភាព​ទូទៅ​នៃ​ស្រែ​ផលិតកម្ម និង​រៀបចំ​របាយការណ៍​តាម​ដំណាក់ កាល​នីមួយៗ​ផងដែរ​។ លទ្ធផល​បាន​បង្ហាញថា ស្រែ​ផលិតកម្ម​អនុវត្តបាន​ត្រឹមត្រូវ​អនុលោម​តាម​ស្តង់ដា​សម្រាប់​ផលិតកម្ម​គ្រាប់​ពូជស្រូវ គ្មាន​ចំនួន​ប្រជាករ​ពូជ​លាយ ប្រភេទ​ស្មៅ និង​ជំងឺ​ហាម ឃាត់​លើស​កម្រិតស្តង់ដា​។ លើសពីនេះ នៅពេល​ប្រមូល​ផល​គ្រាប់​ពូជស្រូវ​រួច ក្រុមការងារ​ក៏បាន​ចុះ​ប្រមូល​សំណាក​គ្រាប់​ពូជស្រូវ​នៅតាម​ឡូ​តិ៍​នីមួយៗ​ក្នុង​ឃ្លាំង​សន្និធិ​របស់​សហគមន៍ ដែល​បាន​វេច​ខ្ចប់​ត្រឹមត្រូវ​អនុលោម​តាម​ពិធីសារ​របស់​សហគម​ន៍​ធ្វើតេស្ត​គ្រាប់ពូជ​អន្តរជាតិ (ISTA) ដើម្បី​វិភាគ​គុណភាព​គ្រាប់​ពូជស្រូវ​នៅ​មន្ទីរ ពិសោធន៍ ។​

ការវាយតម្លៃ​លើ​លទ្ធផល ជារួម​បញ្ជាក់ថា​សហគមន៍​កសិក​ម្ម​ជ្រៃ​បង្កើន​ផល ផលិត​គ្រាប់ពូជ​ផ្កា រំដួល​សម្រាប់​ចំណាត់ថ្នាក់​វិញ្ញាបនបត្រ​បាន​ចំនួន ២១.៥ តោន (​ទិន្នផល​ជា​មធ្យម​៤.៣​តោន​/​ហ​.​ត​) និង​បាន​ចំណាយ​លើ​ផលិតកម្ម​ចំនួន​ប្រមាណ ៣,៦​លាន​រៀល​/​ហ​.​ត​។ ទោះបីជា​លទ្ធផល​វិភាគ​គុណភាព​គ្រាប់ពូជ​មិនទាន់​ទទួល​បានជា​ផ្លូវការ​យ៉ាងណាក្តី ក៏​សហគមន៍​បាន​វេច​ខ្ចប់​គ្រាប់ ពូជស្រូវ​បាន​ត្រឹមត្រូវ​នៅក្នុង​សំបកបាវ​ដែលមាន​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព ត្រួតពិនិត្យ​ទៅតាម​ឡូ​តិ៍​ស្រែ​ផលិតកម្ម​នីមួយៗ​ដើម្បី​ធានា​បញ្ជាក់​ពី​ភាពត្រឹមត្រូវ និង​ទំនុកចិត្ត​ពី​អ្នកបញ្ជា​ទិញ​។ ដោយឡែក ចំពោះ​ផលិតផល​គ្រាប់​ពូជស្រូវ​ដែល​សហគមន៍​ផលិត​រួច ភាគច្រើន​ត្រូវបាន​លក់ និង​ចែកចាយ​ជូន​សមាជិក​សហគមន៍​ផ្ទាល់ និង​សហគមន៍​កសិកម្ម​ដទៃ​ទៀត​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត (​ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និង​កំពង់ធំ​) នៅក្នុង​តម្លៃ​មធ្យម​ពី ២ ០០០-២ ៥០០​រៀល​/​គ​.​ក្រ ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង