ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌចំការមន​ថ្ងៃនេះ លើកយក​របៀបវារៈ​ចំនួន​៤ មក​ពិនិត្យ​និង​អនុម័ត​

46

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​ចំការមន​នា​តំបន់​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នេះ​បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង លោក ព្រុំ សំខាន់ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌចំការមន ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២០  របស់​ក្រុមប្រឹក្សា​ខណ្ឌចំការមន អាណត្តិ​ទី​៣​។​

 

​កិច្ចប្រជុំ​ដែលមាន​របៀបវារៈ​ដូចខាងក្រោម​៖​ទី​១-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩  របស់​ក្រុមប្រឹក្សា​ខណ្ឌចំការមន អាណត្តិ​ទី​៣ នា​ថ្ងៃទី​២៩ ខែធ្នូ  ឆ្នាំ​២០២០​ទី​២-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែមករា និង​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំខែ​កុម្ភៈ  ឆ្នាំ​២០២១ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌចំការមន​ទី​៣.​ពិនិត្យ  និង​អនុម័ត​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​មន្ត្រី  បុគ្គលិក​នៃ​រដ្ឋបាល​ខណ្ឌចំការមន​ប្រចាំខែ ធ្នូ  ឆ្នាំ​២០២០ និង ទី​៤-​បញ្ហា​ផ្សេងៗ​៕

អត្ថបទដែលជាប់ទាក់ទង