ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ម្នាក់​ស្លាប់ នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​

62

 

​ភ្នំពេញ​៖​បើ​យោងតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច​ប៉ូលិស​បានអោយដឹងថា កាលពី​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២១ នៅលើ​ដងផ្លូវ​លេខ​៣៦៩​កែង​ផ្លូវ​លេខ​៦១៦​ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​មាន​ករណី​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​។​
​ជនរងគ្រោះ​ឈ្មោះ​HAN.YONG​ភេទ​ប្រុស​ឆ្នាំ​កំណើត​០៨.NOV.១៩៦៦​មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​E៦៨៦៤១៧០៩​ស្នាក់នៅ​បន្ទប់​លេខ​១០២៧​អា​ផាត​មែន​ព្រី​ន​ផ្លូវ​នរោត្តម​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​

​ហេតុការណ៍ : តាម​ការបំភ្លឺ ពី​ឈ្មោះ​HAN.LI​ភេទ​ស្រី​ឆ្នាំ​កំណើត​២៤.១០.១៩៩១​ដែល​ត្រូវជា​កូនស្រី​បង្កើត​សព​បានអោយដឹងថា កន្លងមក​ឪពុក​របស់ខ្ញុំ​មាន​ជំងឺ​ក្រពះ​ចុក​លេបថ្នាំ​ជាប្រចាំ​ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​នេះ​ឪពុក​របស់ខ្ញុំ​តែងតែ​ត្អូញ​ប្រាប់​ខ្ញុំ​ថា​:​មិន​ស្រួលខ្លួន​តែ​ពុំបាន​ទៅ​ពេទ្យ​ទេ​លុះដល់​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២១​វេលា​ម៉ោង​០៦:០០​នាទី​ឪពុក​ខ្ញុំ​បាន​ចេញពី​កន្លែង​ស្នាក់នៅ​ជិះ​ផេស​អាប់​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ច្បារអំពៅ​រហូតដល់​ម៉ោង​០៧:៣០​នាទី​ស្រាប់​តែមាន​គេ​តេ​មក​ប្រាប់ថា​:​ឪពុក​ខ្ញុំ​ស្លាប់​នៅលើ​ចិញ្ចើមផ្លូវ​ផ្សារ​ច្បារអំពៅ​តែម្តង​។​

​សន្និដ្ឋាន​: តាម​ការពិនិត្យ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ការបញ្ជាក់​ពី​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​ថា ស្លាប់​ដោយ​គាំងបេះដូង​អាច​បណ្តាលមកពី​ជំងឺ​បេះដូង​។​

​បច្ចុប្បន្ន​សាកសព​យក​មក​រក្សារ​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕​

អត្ថបទដែលជាប់ទាក់ទង