ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«ព្រះស្រីលោកធម្មិករាជ បរមបពិត្រ ស្តេចយាងប្រារព្ធព្រះរាជពិធីបុណ្យមាឃបូជា»

60

 

ភ្នំពេញ៖ ព្រះបរមរាជវាំង បានចេញផ្សាយព័ត៌មានថា
នាវេលារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដែលបងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា មានសទ្ធាជ្រះថ្លាប្រារព្ធឡើងនូវពិធីបុណ្យមាឃបូជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យមាឃបូជា នាព្រះវិហារព្រះកែវមរតក ព្រះបរមរាជវាំង ដោយមានការយាង និងអញ្ជើញចូលរួមដោយ ព្រះរាជវង្សានុវង្ស នាមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនផងដែរ។

អត្ថបទដែលជាប់ទាក់ទង