ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ដឹកទំនិញ​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បើក​ឡើងលើ​សួន បុក​បង្គោល​ប៉ាន់ណូ ខ្ទេចមួយកំណាត់មុខ

242

 

​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿនគេច​ពី​ម៉ូតូ រេ​ចង្កូត​ឡើងលើ​សួន​ផ្លូវ​ទៅបុក​បង្គោល​ប៉ាន់ណូ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​២​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​នៅវេលា​ម៉ោង ៣ និង​៣០ នាទី​ទៀបភ្លឺ​ឈានចូល ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ខាង​សារព័ត៌មានឲ្យ​ដឹងថា
​មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​ក្រុមហ៊ុន​ដឹកទំនិញ​វីរៈ​ប៊ុន​ថាំ​មួយគ្រឿង ពណ៌​ទឹកក្រូច​ពាក់​ផ្លាកលេខ ភ្នំពេញ​3-F 5773 បើកបរ​ដោយ​បុរស​ម្នាក់ រួម​នឹង​អ្នកដំណើរ​ម្នាក់ទៀត បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន​បានគេច​ពី​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ផ្លាកលេខ​បាន​រេ​ចង្កូត​ឡើងលើ​សួន​ផ្លូវ បន្ត​ទៅបុក​បង្គោល​ដាក់​ស្លាក​សញ្ញា​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​គៀប​ជាប់​តៃកុង​នៅ​ការ​ប៊ី​ន​មុខ ចំណែកឯ​អ្នករួមដំណើរ​សំណាងល្អ លោត​ចេញពី​រថយន្ត​ទាន់ពេល​។ ហើយ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ មិន​បង្កឱ្យមាន​អ្នកស្លាប់​នោះទេ និង​មិនមាន​រងរបួស​ស្នាម​ទៅលើ​ភាគី​ដ៏​ទៃ​នោះដែរ រង​ការខូចខាត​តែ​រថយន្ត និង​រងរបួស​តៃកុង​រថយន្ត និង​អ្នករួមដំណើរ​តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង