ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ព្រូស​ បើក​បុក​ខឿន​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់ រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

157

 

​ភ្នំពេញ​៖ យុវជន​ម្នាក់​រួម​ដំណើរ និង​នារី​ពីរ​នាក់រងរបួស​ធ្ងន់​ស្រាល​៣​នាក់​ បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅបុក​និង​ខឿន​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ រង​ការខូចខាត​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃអាទិត្យ​ទី​៣១ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​នឹង​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​រួម​ដំណើរ​និង​នារី​ពីរ​នាក់​ទៀត បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​ពណ៌​ឈាមជ្រូក ពាក់​ផ្លាកលេខ​ភ្នំពេញ​2BH 6574 ធ្វើដំណើរ​តាម​បណ្ដោយ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់​ប្រុង​ឡើងទៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​បែកក្បាល និង​ប្រុស​ស្រី​ពីរ​នាក់​ទៀត រងរបួស​ស្រាល ត្រូវបាន​រថយន្ត​គ្លី​និ​ច​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​៕

អត្ថបទដែលជាប់ទាក់ទង