ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ សង្ឃ​៧​មករា​

97

 

ភ្នំពេញ​៖​សង្ឃ ៧ មករា​វា​ជា​ទ្រឹស្ដី​ចំអក​របស់​ក្រុមប្រឆាំង​មកលើ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតឡើង​ពី​ការបោះឆ្នោត​ដោយ​
​សារ​តែ​ការគាំទ្រ​ពី​ប្រជាជន ។​

ស្អី​ដែលជា​សមី​ទ្ធិ​ផល​របស់​៧​មករា​គឺជា​រឿង​ខ្មៅ​ងងឹត​របស់​អ្នកប្រឆាំង ។ សូម្បីតែ​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​ក៏ត្រូវ​ក្រុម​នេះ​ចោទ​
​ប្រកាន់​ថា​ជាស​ង្ឃ ៧​មករា​ដែរ ។​

ថ្ងៃមុន​នាយ​ខ្ញុំ​បាន​ជួប​ជាមួយ​ព្រះសង្ឃ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ​ហើយ​នាយ​ខ្ញុំ​បានទូល​សួរ​លោក​អំពី​អារ​ម្ម​ណ័​របស់លោក​
​ដែល​ត្រូវគេ​ចោទ​លោក​ថា​ជា​ព្រះសង្ឃ​៧​មករា ។
​ព្រះ​តេជគុណ​រូបនោះ​បាន​មាន​សង្ឃ​ដី​ការតបមកវិញ​ថា​គេ​ចោទថា​ជាស​ង្ឃ​៧​មករា​មិន​ខុស​ទេ​ញោម ។​

​លោក​មាន​សង្ឃដីការ​បន្ត​ថា​សង្ឃ​មុន​៧​មករា​សុគត​អស់ហើយ ៗ ខ្លះ​ត្រូវគេ​ចាប់​ផ្សឹក​ខ្លះ​ត្រូវគេ​យកទៅ​ធ្វើគ​ត​ខ្លះ​សុគត​ដោយ​
​សារ​គ្មានអ្វី​ឆាន់ ។ មិនមែន​តែ​សង្ឃ​ព្រះពុទ្ធសាសនា​ទេ​ដែល​ត្រូវ​ទទួលរង​នូវ​ទណ្ឌកម្ម​បែបនេះ សូម្បីតែ​សង្ឃ​អ៊ីស្លាម ឬ សង្ឃ​គ្រឹ​ស្ទា​ន​ក៏​មិន​
​មាននៅ​សល់​ដែរ ។​

អាត្មា​ជាស​ង្ឃ​ហេតុនេះ​អាត្មា​ដឹង​តើ​គេ​ថាស​ង្ឃ​សព្វ​ថ្ងៃជា​សង្ឃ​អ្វី​ក៏​ថា​ទៅ​ព្រោះ​អាត្មា​ជាស​ង្ឃ​៧​មករា​មែន ។ បើ​គ្មាន​៧​មករា​មិន​
​ដឹងថា​អាត្មា​នៅ​គង់​ជីវិត​ឬក៏​អត់​ផង ។​ប្រសិនបើ​គ្មាន​ថ្ងៃទី​៧​មករា​ក៏​ស្រុក​ខ្មែរ​ទំនងជា​នៅតែ​គ្មាន​សង្ឃ​ដែរ ព្រោះ​សង្ឃ​ដែលមាន​មុន​ថ្ងៃទី​១៧​មេសា​ឆ្នាំ​១៩៧៥ ត្រូវ​សុគត និង ត្រូវគេ​ផ្សឹក​អស់ហើយ ។​

​ជំនាន់​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​បើ​មាន​នរណា​ក្លាហាន​ហ៊ាន​មក​ទះ​ទ្រូង​ថា​ខ្លួន​ជាស​ង្ឃ​ដែល​គង់​ក្នុង​វត្ត​ស្រុក​ខ្មែរ​អាត្មា​ហ៊ាន​ថា​បុគ្គល​នោះ​
​មាន​បញ្ហា​ខួរក្បាល​ហើយ ។​ក្រោយ​ថ្ងៃទី​៧​មករា​១៩៧៩​ទើប​ស្រុក​ខ្មែរ​មាន​ព្រះសង្ឃ​ឡើងវិញ​នោះ​មិនតែប៉ុណ្ណោះ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​
​ត្រូវ​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ជា​សាសនា​របស់​រដ្ឋ​ទៀតផង ៕​

អត្ថបទដែលជាប់ទាក់ទង