ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅ​ថ្ងៃទី​៦ កុម្ភៈ​ខាងមុខនេះ ប្រជាពលរដ្ឋ​នៅ​ភូមិ​បង្កោង បានកំណត់​ធ្វើ​ពិធី​រកត្រី​រួមគ្នា​នៅ​បឹង​បុរាណ ទៅតាម​ទម្លាប់​

53

 

​សៀមរាប ៖ នៅសល់តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​រកត្រី​រួម​គា្ន​ក្នុង​បឹង​អភិរក្ស ទៅតាម​ទំនៀម ទម្លាប់​របស់​អ្នកភូមិ ដែល​ពិធី​នេះ​គេ​ធ្វើជា​រៀង រាល់​ឆ្នាំ​មិន ដែល​ខកខាន ដើម្បី​ចាប់​ត្រី​មក​ទុក សម្រាប់​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​។​

លោក ពេជ្រ ឃិន មេភូមិ​បង្កោង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​៤​រោច​ខែមាឃ​ឆ្នាំជូត​ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ទី​០១ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​ថា សម្រាប់​ពិធី​រកត្រី​ឆ្នាំនេះ គឺ​អ្នកភូមិ​បាន ឯក ភាព​គ្នា​កំណត់​យក ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​ចុះ​ចាប់​ត្រី​នៅក្នុង​បឹង​ដែល​បាន​អភិរក្ស ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​អាច​ចុះ​ចាប់​ត្រី​នៅក្នុង​បឹង​នេះ គឺ​បាន​សម្រាប់តែ​អ្នកភូមិ​បង្កោង ខេត្ដ​សៀមរាប តែ ប៉ុណ្ណោះ សម្រាប់​អ្នកភូមិ​ផ្សេង​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចុះ​ចាប់​នោះទេ​។​

លោក ពេជ្រ ឃិន បាន​បញ្ជាក់ថា ក្រោយពី​ប្រ​កួ​ក​ប្រកាស​ឱ្យ​នេសាទ អ្នកភូមិ​បាន​ត្រៀម​នូវ​ឧបករណ៍​សម្រាប់​នេសាទ​បែប​បុរាណ​មាន​សំណាញ់ ឈ្នាង អង្រុត ដោយ​មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ឧបករណ៍​ឆក់​នោះទេ​។ កម្មវិធី​នេសាទ​ត្រី​នេះ នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង​៧​ព្រឹក ដោយមាន​គណៈ កម្ម​ការ​ចាំ​ប្រកាស​មេក្រូ និង​បាញ់​កាំ​ជ្រួញ​ជាស​ញ្ញា​។ លោក​បន្ថែមថា អ្នកភូមិ​ដែល​មក​នេសាទ​ទាំងអស់នោះ មិន​ផ្តោត​តែ​លើ​រកត្រី​មួយ​មុខ​នោះដែរ គឺ​មកជួបជុំ​សប្បាយ រីករាយ និង​មាន​សាមគ្គីភាព​កាន់តែ​ស្និទ្ធស្នាល​រវាង​ប្រជាជន​នៅក្នុង​ភូមិ​ថែម​ទៀតផង​។

សូមបញ្ជាក់ថា តំបន់​រមណីយដ្ឋាន​អង្គរ ជា​តំបន់​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទៅ ដោយ​មរតក​អរូបី​ជាច្រើន ហើយ​ត្រូវបាន​អ្នករស់នៅ​ក្នុង​តំបន់​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ពិធីបុណ្យ​ឡើង​មាឃ​ឬ​បុណ្យ​ឡើងអ្នកតា​ក៏​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​ជាច្រើន ប្រតិបត្តិ​ដោយ​អ្នករស់នៅ​តំបន់​អង្គរ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង