ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនប់​ស្ទឹង​ភេ ខេត្តកំពត ជា​តំបន់​ទេសចរណ៍ កំពុង​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត យ៉ាងច្រើន តាមបែប​ធម្មជាតិ​

127

​កំពត​៖ ទំនប់​ស្ទឹង​ភេ នៅ​ខេត្ដ​កំពត កំពុង​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​កម្សាន្ត​តាមបែប​ធម្មជាតិ ដោយសារ​ទីនោះ មានទឹក​ល្ហល្ហេវ​មើល​ឆ្លុះ​ដល់​បាតដី អម​ជាមួយ​សោ ភ័ណ ភាពស្រស់​ត្រកាល នៃ​ព្រៃភ្នំ​ខៀវស្រងាត់​។​

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១ កុម្ភៈ​នេះ​ថា ទំនប់​ស្ទឹង​ភេ ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់ មួយ សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម ហើយ​ទំនប់​ស្ទឹង​ភេ​នេះ បាន​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ឱ្យមក​លម្ហែ កម្សាន្ត​ជាមួយ​ទេសភាព​ដ៏​ស្រស់បំព្រង តាមបែប​ធម្មជាតិ​ក្នុង​តំបន់​ចុងកាត់មាត់ញក​។

លោក​បាន​បន្តថា​៖ មុន​ទៅដល់ រមណីយដ្ឋាន​ទេសចរណ៍​ទំនប់​ស្ទឹង​ភេ ភ្ញៀវទេសចរ​ក៏បាន​គយគន់​ចម្ការ​ដំណាំ​អ្នកភូមិ យ៉ាង​ជក់ចិត្ត ជាមួយនឹង​ផ្លូវ​គម​នា​គម​ន៏ យ៉ាង​ល្អ​ទៀតផង​។ ពេល​ភ្ញៀវទេសចរ​ទៅដល់​អាង​ទំនប់​ស្ទឹង​ភេ នឹង​ទទួលបាន​អារម្មណ៍​រីករាយ ដោយបាន ស្រូបយក​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ ជាមួយ នឹង​ការដើរ​លម្ហែ​លើ​ស្ពាន​ឫស្សី​ប្រវែង​ជាង​២០០​ម៉ែត្រ និង​បាន​ផ្តិត​យក​រូបភាព ទុកជា​អនុស្សាវរីយ៍​ក្នុង​កញ្ចុះ​លើ​ផ្ទៃ​ទឹកថ្លា​ឆ្វង់​។ លើសពីនោះ ភ្ញៀវ​បាន​អង្គុយ​គយគន់​ទេសភាព​បណ្តើរ ញ៉ាំ​អាហារ​បណ្តើរ ដោយ​ខ្លះ​បាន​បោះតង់​សម្រាក​រ់​ចាំមើល​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​នៅលើ​ខ្នងភ្នំ ក្រោម​ពន្លឺ​រស្មី​ក្រហមព្រឿងៗ បង្កប់​នូវ​អារ​ម្ម​ណ៏ ស្រស់ ស្រាយ បាត់អស់​ក្តីកង្វល់​។ ទីនេះ​យើង​មាន​លក្ខណៈ​ធម្មជាតិ​មាន​អតីត​ជា​ទំនប់ទឹក​មួយ​នៅក្នុង​តំបន់​ព្រៃភ្នំ ដែលមាន​សក្ដានុពល​បែប​ធម្មជាតិ​ទាក់ ទាញ​ភ្ញៀវទេសចរ ប៉ុន្តែ​យើង​មិនទាន់មាន​សេវា​អី​ធំដុំ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ច្រើន​នៅឡើយ​ទេ ប៉ុន្តែ​យើង​មាន​ប្រជាពលរដ្ឋ​មួយក្រុម​កំពុង​លក់ដូរ​ដូច​ជាមាន​កញ្ចុះ​សម្រាប់​ទទួលទាន​អាហារ​ជាដើម​។​

សូមបញ្ជាក់ថា​៖ តំបន់​ទេសចរណ៍​ទំនប់​ស្ទឹង​ភេ​ស្ថិត​ក្នុងភូមិ​ពងទឹក ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង