ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្ដល់​ផ្លាកលេខ​ម៉ូតូ​មានការ​ថយចុះ​…​តែ​នៅតែ​មានមក​ធ្វើ​…!

569

 

​ភ្នំពេញ​៖​បើ​យោងតាម​ការនិយាយ​រៀបរាប់​ពី​សំណាក់​មន្ត្រី​ទទួលបន្ទុក​ធ្វើ​ផ្លាកលេខ​ម៉ូតូ​នៅ​សាលាខណ្ឌ​ចំការមន​នៅ​ថ្ងៃទី​០១​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​ថា​ថ្ងៃនេះ​មាន​អ្នក​មក​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ទុក​ប្រើប្រាស់​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែរ​។​លោក​បន្តទៀតថា​ការផ្ដល់​ស្លាក​លេខ​ម៉ូតូ​ជូន​ប្រជាជន​យកទៅ​ប្រើប្រាស់​នោះ​គឺ​មិន​ទៀងទាត់​នោះទេ​ជួនកាល​មាន​អ្នក​មក​ធ្វើ​ដូច​ថ្ងៃនេះ​ជាដើម​គឺ​បាន​៣​គ្រឿង​ហើយ​ជួនកាល​ទៀត​គឺ​គ្មាន​អ្នកធ្វើ​សោះ​ក៏មានដែរ​ចឹ​ង​ក្នុងនាម​យើង​អ្នកទទួលបន្ទុក​ការងារ​នេះ​ទោះបី​មាន​អ្នក​មក​ធ្វើ​ក្ដី​ឬ​អត់​ក្ដី​ត្រូវតែ​នៅ​អង្គុយ​រង់ចាំ​ពួកគាត់​ជានិច្ច​រៀងរាល់ថ្ងៃ​នា​ម៉ោង​ធ្វើ​ការងារ​គឺ​លើកលែងតែ​ថ្ងៃ​ឈប់សម្រាក​ការងារ​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ​តែប៉ុណ្ណោះ​។​ចំពោះ​តំលៃ​ស្លាក​លេខ​ម៉ូតូ​១​គ្រឿង​គឺជា​ង​៤​មុ​ឺ​ន​រៀល​។​

មន្ត្រី​ទទួល​ធ្វើ​ស្លាក​លេខ​ម៉ូតូ​បាន​និយាយ​បន្តទៀតថា​ការថយចុះ​នៃ​ការធ្វើ​ស្លាក​លេខ​ម៉ូតូ​នៅតាម​ខណ្ឌ​ដោយសារ​អ្នកទិញ​ម៉ូតូ​ភាគច្រើន​គាត់​ធ្វើ​ស្លាក​លេខ​ម៉ូតូ​នៅតាម​ហាង​លក់​ម៉ូតូ​ឬ​ទៅធ្វើ​នៅ​កន្លែង​ផ្សេងៗ​ដែល​អាច​កុម្ម៉ង់​ត៍​លេខ​ល្អៗ​បាន​ដែល​ម្ចាស់​ម៉ូតូ​និ​មួយៗ​គាត់​ស្រឡាញ់​ពេញចិត្ត​។​ចំណែក​នៅតាម​ខណ្ឌ​គឺ​មិនអាច​កុម្ម៉ង់​ត៍​លេខ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​បានទេ​ព្រោះ​ស្លាក​លេខ​ម៉ូតូ​គឺមាន​ស្រាប់​ពេញចិត្ត​ស្លាក​លេខ​មួយណា​រើសយក​មួយ​ហ្នឹងហើយ​ម្ចាស់​ម៉ូតូ​បំពេញបែបបទ​ឯកសារ​រួច​មន្ត្រី​ជំនាញ​ស្លាក​លេខ​បំពាក់​ស្លាក​លេខ​ម៉ូតូ​ជូន​ភ្លាម​រួច​យកទៅ​ប្រើប្រាស់​។​

ខណៈនោះ​ដែរ​លោក​អភិបាលខណ្ឌ​ចំការមន​ថេ​ង សុ​ថុល ក៏បាន​មានមតិ​លើកឡើង​ដោយ​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាជន​គ្រប់រូប​ដែលមាន​លំនៅស្ថាន​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​ក្រោយពី​ទិញ​ម៉ូតូ​រួច​ទុក​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទាល់ខ្លួន​ឬ​ទិញ​អោយ​កូនចៅ​ប្រើប្រាស់​ហើយ​ពេល​មក​ធ្វើ​ស្លាក​លេខ​ម៉ូតូ​នៅ​សាលាខណ្ឌ​ចំការមន​ថ្មី​ដែលមាន​ទីតាំងនៅ​កោះ​ពេជ្រ​នោះ​ដោយមាន​មន្ត្រី​ជំនាញ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​គាត់​នៅ​រងចាំ​ធ្វើ​ជូន​ជានិច្ច​ពោលគឺ​ធ្វើ​ភ្លាម​បាន​ភ្លាម​នៅ​រៀងរាល់​ម៉ោង​បំពេញការងារ​លើកលែង​តែ​ថ្ងៃ​ឈប់សម្រាក​ការងារ​តែប៉ុណ្ណោះ​៕​

អត្ថបទដែលជាប់ទាក់ទង