ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ៖ មន្ត្រី​គ្រប់រូប​ត្រូវតែ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​នៅ​ពេល​ជួប​បញ្ហា​ផ្សេងៗ ជាពិសេស​នៅពេល​គាត់​ជួប​បញ្ហា​

43

 

​ព្រះសីហនុ​៖ ដោយបាន​ដឹងថា​លោក ស៊ិន សា​រ៉ា​ត មន្ត្រី​អន្តរ​វិស័យ​សំណង់ រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុងមាន​ការលំបាក​ជួប​នៅ​បញ្ហា​ដោយមាន ប្រពន្ធ​មាន​ជំងឺ​ប្រចាំកាយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែកុម្ភ​: ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​លោកស្រី សូ ឡា​ដាន អាយុ ៥៧ ឆ្នាំ ដែលមាន​ជំងឺ​ប្រចាំកាយ កំពុង​សម្រាក់​ព្យាបាល​នៅផ្ទះ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​នាំយក​អំណោយ​មានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និង​ថវិកា​ចំនួន ៤.០០០.០០០ រៀល ផងដែរ​។​

​ជាមួយ​នោះដែរ លោក ស៊ិន សា​រ៉ា​ត និង​ក្រុមគ្រួសារ ក៏បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង និង​សម្តែង​ការដឹងគុណ​ដល់ ឯកឧត្តម ដែលជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ល្អ ដែល​តែងតែ​យកចិត្តទុកដាក់ ដល់​សុខ​ទុក្ខម​មន្ត្រីក្រោមឱវាទ​ជានិច្ច​ជា​កាល​រហូតមក ៕​

អត្ថបទដែលជាប់ទាក់ទង