ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ដែល​ទទួលបាន​ក្រោយ​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០២០

34

 

​ភ្នំពេញ ៖ ក្នុងឱកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​ឆ្នាំ​២០២១ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ដែល​ទទួលបាន​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នោះ មាន​អណ្តូង​ទី​១ ដំណើរការបាន​រយៈពេល ៣៣​ថ្ងៃ ផលិត​បាន ៤០,៧៨៨​បារ៉ែល ដោយ​ក្នុង​មួយថ្ងៃ បូម​បាន​ប្រមាណ ១,២៣៦​បារ៉ែល ។

​តាម​ការវាយតម្លៃ​កម្ពុជា​អាច​ចម្រាញ់​ប្រេង​បាន​ចន្លោះ​ពី ៧,០០០ ទៅ ៧,៥០០​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដែលជា​នេះ​ជា​ចំនួន​មួយ​តិចតួច​នៅឡើយ តែ​ជា​ការបោះ​ជំ​ហ៊ាន​មួយ​ល្អ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា​។ ដូច្នេះ​ប្រេង​មិនទាន់​អាច​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​បានទេ​នៅក្នុង​ដំណាក់កាល​ទី​១​នេះ ទោះបីជា​កម្ពុជា​បានទទួល​តំណក់​ប្រេង លើកដំបូង កាលពី​ចុងឆ្នាំ​២០២០ ក៏ដោយ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ នៃ​ដំណើរការ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង