ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា

46

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ។

នារសៀលថ្ងៃចន្ទ ៤រោច ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ០១ ខែ​ កុម្ភៈ ឆ្នាំ​ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ មកពី ៩ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះ លោក​ ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក​ ។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា បានលេីកឡេីងថា៖​ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩​ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដេីម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន​ ។ ជាមួយគ្នានេះដែរ លោកប្រធាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ថែរក្សាអនាម័យ និងស្តាប់ការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ លាងសំអាតដៃជាប្រចាំ ជាមួយ សាប៊ូ អាល់កុល ឬជែល , រស់នៅគម្លាតសុវត្ថិភាពបុគ្គល និងពាក់ម៉ាស់ អោយបានត្រឹមត្រូវ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានលេីកឡេីងបន្តថា៖​ « ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា » ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

អំណោយដែលទទួលបាន ក្នុងមួយគ្រួសារ រួមមាន៖
– អង្ករ ១បាវ=២៥គីឡូក្រាម , មី ២០កញ្ចប់ , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ១យួរ , ទឹកក្រូច ៤ កំប៉ុង , ត្រី ខ ២កំប៉ុង រួមទាំងថវិកា ២ ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង