ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន១០គ្រួសាររងគ្រោះថ្នាក់ ដោយអគ្គីភ័យបំផ្លាញផ្ទះ នៅសង្កាត់ទួលស្វាយព្រៃទី១បានទទួលអំណោយជាលើកទី២

40

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០១ខែកុម្ភះឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយលោក.លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើនរូបដោយបានអញ្ជើញចូលរួមចែកអំណោយជាលើកទី២ជាមួយសប្បុរសជនដែលបានចូលរួមជាសម្ភារៈមួយចំនួនជាមួយរដ្ឋបាលខណ្ឌបឹងកេងកងដែល បាននាំយកអំណោយទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយអគ្គីភ័យបំផ្លាញផ្ទះទាំង១០គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១ កាលពីយប់កណ្ដាលអាធ្រា្រតឈានចូលថ្ងៃទី២៩ វេលាម៉ោងសូន្យនិង៤៥នាទីរហូតដល់ម៉ោងទៀបភ្លឺ ។
លោកស្រីសុិន រតនា អភិបារងខណ្ឌបឹងកេងកងបានអោយដឹងថាក្នុងពិធីចែកអំណោយលើកទី២ដល់ប្រជាជនរងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះពួកគាត់ដោយក្នុង១គ្រួសារៗទទួលបាន៖
អង្ករ២៥គីឡូក្រាម.មី២កេស.ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ.ទឹកសុទ្ធ១យួរ.ត្រីខកំប៉ុង១យួរ.និង ថវិកា១០មុឺនរៀលផងដែរ។
ខណៈពេលជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនដែលរងគ្រោះថ្នាក់ដោយអគ្គីភ័យបំផ្លាញផ្ទះសម្បែងពួកគាត់នោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយចូលរួមសោកស្ដាយជាខ្លាំង។តែទោះបីជាយ៉ាងក៏ខាងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកងដោយមានការគិតគូរជាខ្លាំងក្នុងការស្វះស្វែងរកអំណោយពីបងប្អូនសប្បុរសជននានាដោយយកមកផ្ដល់ជូនបងប្អូនទុកដោះស្រាយរាល់ការលំបានមួយគ្រាផងដែរ។ហើយអាជ្ញាធរដោយមិនទុកអោយបងប្អូននៅឯកកោឡើយដោយបន្តខិតខំស្វែងរកអំណោយពីសប្បុរសជននានាឯទៀតទាំងនៅក្នុងមូលដ្ឋាន និង នៅក្រៅមូលដ្ឋានដើម្បីយកមកផ្ដល់ជូនបងប្អូនជាបន្តបន្ទាប់ទៀតទោះបីតិចក្ដីច្រើនក្ដីនេះគឺជាការគិតគូរពីសំណាក់អាជ្ញាធរពេលបងប្អូនជួបការលំបាកដោយអគ្គីភ័យបំផ្លាញផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង