ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការ ៖ នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវអនុវត្ត​ឱ្យបាន​ល្អ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឱ្យបាន​លទ្ធផល​ល្អ​បំផុត​ដើម្បីឱ្យ​សង្គមជាតិ ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព​ខ្ពស់​

71

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភ​: ឆ្នាំ​២០២១ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រារព្វ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរ​បា​លាជ​ធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុក ថាវ​ណ្ណ អនុប្រធាននាយកដ្ឋាន​បុគ្គលិក និង​ជា​តំណាង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគ​បាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ។

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​បាន​ឡើង​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ សេចក្តីសម្រេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ស្តីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ និង​អាន​លិខិត​បង្គាប់ការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជូន​ដល់​អង្គពិធី ។ មន្ត្រី​ដែល​ទទួល​ផ្ទេរ​កិច្ច និង​តែងតាំង​មុខតំណែង​ចំនួន ៨៥​រូប និង​បំពាក់​ឋានន្តរសក្តិ​ចំនួន ១៣០​រូប សរុប​ចំនួន​២១៥​រូប ។

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហុក ថាវ​ណ្ណ អនុប្រធាននាយកដ្ឋាន​បុគ្គលិក បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ផ្តល់​លិខិត​ប្រកាស​តែងតាំង​ជូន​លោក​ស្នងការរង និង​បំពាក់​សក្តិ​ជូន​មន្ត្រី​ជាច្រើនរូប​ទៀតផង​ដែរ ។

​ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា ស្នងការរង​ដែល​ទើប​ទទួល​តំណែង​ថ្មី តំណាង​ឲ្យ​លោក​ស្នងការរង និង​មន្ត្រី​ទាំងអស់​ដែល​ទើប​ទទួលបាន​ការតែងតាំង​ឡើង​ប្តេជ្ញាចិត្ត​ចំពោះមុខ​គណអធិបតី​ដោយបាន​ប្តេជ្ញាចិត្ត​ថា ខិតខំ​ធ្វើការ​បម្រើ​អង្គភាព បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បំផុត ។

​ក្នុង​ពិធី​នោះ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឡើង​ថ្លែង​អបអរសាទរ​ដល់​លោក​ស្នងការរង និង​មន្ត្រី​ជាច្រើនរូប​ទៀត ដែល​ទេ​ី​បទ​ទួលបាន​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​តំឡើង​ឋានន្តរសក្តិ ត្រូវតែ​ខិតខំ​បម្រើ​អង្គភាព និង​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បំផុត ជាពិសេស​ត្រូវតែ​មានកា​រ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុងឱកាស​នោះដែរ​លោកស្នងការ​បាន​ណែនាំ​ដល់​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការចុះ​ណែនាំ​អប់រំ និង​បង្ហាត់បង្រៀន​អំពី​ការការពារ និង​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ។​លោកស្នងការ​ក៏បាន​ណែនាំ​ដល់​លោក​លោកស្រី​ស្នងការរង នាយការិយាល័យ ជាពិសេស​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ចូលរួម​សហការ និង​អនុវត្ត​ឲ្យ​បានល្អ​នូវ​លក្ខណ​:​សម្បត្តិ​ទាំង ៧​ចំណុច ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​បំផុត​ដើម្បី​ឲ្យ​សង្គមជាតិ ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព​ខ្ពស់ ។​

​ជាមួយគ្នា​នោះ​ស្នងការ​បាន​ផ្តោត​សំខាន់​ទៅលើ​មន្ត្រី​ទាំងអស់​ត្រូវតែ​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ស្អាតបាត គោរព​វិន័យ​កងកម្លាំង ប្រើប្រាស់​សម្តី និង​កា​វិការ​ឲ្យ​បាន​សមរម្យ ជាមួយ​ប្រជាពលរដ្ឋ ត្រូវមាន​អ្នកប្រចាំការ ដើម្បី​ដោះស្រាយ និង​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជាប្រចាំ​។ ទាក់ទង​ទៅនឹង​ផ្នែក​ចរាចរណ៍​លោក​ឧត្ដមសេនីយ៍​ស ថេត ណែនាំ​ថា​៖ គ្រប់​មន្ត្រី​ប្រចាំការ​តាម​គ្រប់​គោល ត្រូវមាន​ភារកិច្ច​ជួយ​សម្រួល​ច​រា​រណ៍ ដើម្បី​កាត់បន្ថយ​ការកកស្ទះ ជាពិសេស​នៅពេលដែល​អនុវត្តន៍ ច្បាប់​ច​រា​រណ៍​ត្រូវតែ​ប្រើ​កាយវិការ​ឲ្យ​បាន​សមរម្យ ហើយ​ប្រសិនបើ​ឃើញ​ប្រជាពលរដ្ឋ​ដែល​មកពី​ជនបទ ដែល​គាត់​បាន​បើកបរ​ល្មើសច្បាប់​ផ្សេងៗ​មិនគួរ​ផ្តោត​តែ​លើ​ការផាកពិន័យ​ខ្លាំងពេក​ទេ ត្រូវ​ផ្តោតទៅលើ​វិធានការ​ណែនាំ​អប់រំ ព្រោះ​ពេលខ្លះ​គាត់​ទើប​មក​ទីក្រុង​ជា​លើក​ទី​១ ។ លោកស្នងការ​ក៏បាន​បញ្ជាក់​បន្ថែមថា​ចំពោះ​ករណី​អ្នកសារព័ត៌មាន​គួរតែ​ប្រើ​សិទ្ធិ​ឲ្យ​មាន​ដែន​កំណត់​មិនត្រូវ​ប្រើប្រាស់​សិទ្ធិ​ហួស​ដែន​កំណត់​មកលើ​ការអនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច​ជំនាញ​ឡើយ​។​

​គួរ​បញ្ជាក់ថា​៖​ក្នុង​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក លោកស្រី​នាយការិយាល័យ​ជំនាញ លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤​រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​៕​

 

អត្ថបទដែលជាប់ទាក់ទង