ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប សិប្បកម្មស្តុកឈើធំមួយកន្លែង នៅស្រុកសៀមប៉ាង

58

 

ស្ទឹងត្រែង ៖​ នៅក្បែរស្នាក់ការកងរាជអាវុធហត្ថស្រុកសៀមប៉ាង មានសិប្បកម្មស្តុកឈើធំមួយកន្លែង ដាក់ឈើជាច្រើនម៉ែត្រគូប។
ប្រភពរាយការណ៍បានប្រាប់ឲ្យដឹងថា មានទីតាំងសិប្បកម្មជ្រៀកឈើប្រណីត និងធ្វើគ្រឿងសង្ហារឹម ពាក់កណ្តាលសម្រេច រួចដឹកចេញខួបប្រាំងវស្សា គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ។ សិប្បកម្មស្តុកឈើនោះ គឺមិនឆ្ងាយពីស្នាក់ការកងរាជអាវុធហត្ថស្រុកសៀមប៉ាង ដោយគ្រាន់តែឆ្លងអូរតែបន្តិចដល់ហើយ ស្ថិតនៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង។
ប្រភពបានឲ្យដឹងបន្តទៀតថា ម្ចាស់សិប្បកម្ម បានរត់ការគ្រប់ស្ថាប័នអស់ហើយ នៅក្នុងស្រុកសៀមប៉ាង ទើបគ្មានអ្នកបង្រ្កាប។ បើសិនមិនបានរត់ការទេនោះ គ្រាន់តែឮសំឡេងម៉ាសីុនភ្លាម មានអ្នកទៅដល់ភ្លែតតែម្តង៕

អត្ថបទដែលជាប់ទាក់ទង