ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​១២​សីហា​ កើតឡើង​ ១៦​លើក​ ស្លាប់​១១​នាក់​ រង​របួសធ្ងន់​ស្រាល​២១​នាក់​

60

​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​១៦​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១១​នាក់​ (​ស្រី​ម្នាក់​)​ រង​របួសធ្ងន់​១៥​នាក់​ (​ស្រី​២​នាក់​)​ និង​រង​របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១៣​នាក់​ (​ យប់​១០​នាក់​ )​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មានៈ​ ល្មើស​ល្បឿន​ ៧​លើក​ (​ស្លាប់​៥​នាក់​) មិន​គោរព​សិទ្ធ​ ១​លើក​(​ស្លាប់​ម្នាក់​)​ ប្រជែង​ ២​លើក​(​ស្លាប់​ម្នាក់​)​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​(​ស្លាប់​២​នាក់​)​ បត់​គ្រោះថ្នាក់​ ២​លើក​(​ស្លាប់​ម្នាក់​)​ កត្តា​យាន​១​លើក​(​ស្លាប់​ម្នាក់​)​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ១៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ៣៣​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​១៤​គ្រឿង​,​ រថយន្ត​ធុន​តូច​ ចំនួន​១១​គ្រឿង​ និង​រថយន្ត​ធំ​ ៤​គ្រឿង​និង​យាន​ផ្សេងៗ​៤​គ្រឿង​។​​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៧​លើក​​ រថយន្ត​ធុន​តូច​ ចំនួន​៦​លើក​ គោ​យន្ត​១​លើក​ ថ្មើរជើង​២​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​១២​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ ផ្លូវលំ​ ២​លើក​។​​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ៤​លើក​ ស្លាប់​៤​នាក់​ របួស​៣​នាក់​ ស្វាយ​រៀង​ ២​លើក​ ស្លាប់​២​នាក់​​ កំពង់ធំ​ ២​លើក​ ស្លាប់​ម្នាក់​ របួស​២​នាក់​​ ក្រចេះ​ ២​លើក​ ស្លាប់​ម្នាក់​ របួស​៩​នាក់​(​ស្រី​៣​នាក់​)​ ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​ម្នាក់​(​ស្រី​)​ របួស​ម្នាក់​​ ស្ទឹង​ត្រែង​១​លើក​ ស្លាប់​ម្នាក់​ របួស​ម្នាក់​ និង​ខេត្តបន្ទាយមានជ័យ​ ១​លើក​ ស្លាប់​ម្នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរទូ​ទាំង​ប្រទេស​រយៈពេល​១២​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ៩៩​លើក​ ស្លាប់​ចំនួន​៥០​នាក់​ របួស​សរុប​ចំនួន​១២៥​នាក់​ របួសធ្ងន់​ ៨១​នាក់​ របួសស្រាល​ចំនួន​៤៤​នាក់​ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១១​ ខែសីហា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ១៦៩៥​ គ្រឿង​ (​ម៉ូតូ​៥២%)​ មធ្យោបាយ​ល្មើស​ ១៥៥​គ្រឿង​ (​ម៉ូតូ​៧០%) អប់រំ​ ៦៧​គ្រឿង​ (​ម៉ូតូ​៤៣%) ពិន័យ​ ៨៨​ គ្រឿង​ (​ម៉ូតូ​១០០%)​ ៕

អត្ថបទដែលជាប់ទាក់ទង