ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​ខណ្ឌ​បឹង​កេងកង ផ្ដោត​សំខាន់ ការអនុវត្តន៍​គោលនយោបាយ ភូមិ សង្កាត់​មាន​សុវត្ថិភាព​

38

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​បឹង​កេងកង​កាលពី​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បឹង​កេងកង បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​« គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បឹង​កេងកង » ដែលមាន​ការអញ្ជើញ​ចូលរួម​ពី គណៈ​អភិបាលខណ្ឌ អធិការនគរបាល​ខ​ណ្ឌ បញ្ជា​ការរង​កងរាជអាវុធហត្ថ​ខណ្ឌ នាយក​~​នាយករង ប្រធានការិយាល័យ លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​៧ ផ្សារ​ទាំង​២ និង មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ​។​
លោកស្រី សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​បានអោយដឹងថា​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​បឹង​កេងកង​នា​រសៀល​ថ្ងៃនេះ​ដោយមាន​របៀបវារៈ​មាន​ដូចខាងក្រោម​៖
១.​ការ អនុវត្ត​គោលនយោបាយ ” ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ” និង​កិច្ច ការ ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈ​ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​។​
២.​ការងារ​ផ្សេងៗ ។​
ជា​ចុងក្រោយ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ខាងមុខ សូមមេត្តា​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀន ធូប ក្រដាសសែន ភ្លើងចង្ក្រាន និង​ចរន្តអគ្គិសនី​ដែល​អាច​បង្ក​ជា​គ្រោះ​អគ្គីភ័យ​ជាយថាហេតុ​៕​

អត្ថបទដែលជាប់ទាក់ទង