ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​ក្លិប​ក្រសួង​សាធារណការ ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត ដល់​អត្ត​ព​លិ​ក​ក្លិប​ហែល​ទឹក​របស់ខ្លួន​

69

ភ្នំពេញ​៖​ឯកឧត្តម​រស់ វណ្ណា​រដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ជួប​សំណេះ​
​សំ​ណា​ល​និង​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណ​ការណ៍ និង​ដឹកជញ្ជូន​កាលពីដើម​សប្ដាហ៍​កន្លងមកនេះ ។​

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រធាន​ក្លិប​ហែល​ទឹកបាន​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​ទទួលបាន​មេដាយមាស​មេដាយប្រាក់​និង​មេដាយសំរិទ្ធ​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​ក្នុង​ទឹកប្រាក់​ជាង​១០​លាន​រៀល​។​ជាមួយគ្នា​នោះ​ប្រធាន​ប្រធាន​ក្លិប​រូបនេះ​ក៏បាន​តំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ថែមទៀត​លើស​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​កាលពី​ឆ្នាំទៅ​សម្រាប់​ក្រុម​អត្ត​ព​លិ​ក​ហែល​ទឹក​ក្នុង​ក្លិប​របស់ខ្លួន ។​
​លោក​បាន​បន្តថា​លោក​ប្រធាន​ក្លិប​ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ថា​យើង​ត្រូវ​ស្វែងយល់​នូវ​ការលំបាក​របស់​កីឡាករ​កីឡាការិនី​ដើម្បី​យល់​ពី​ស្ថានភាព និង​រៀបចំ​ការហ្វឹកហាត់​ឲ្យ​បានល្អ​ជាង​មុន ផ្តល់​ការប្រឹក្សា​ផ្ទាល់ ដើម្បី​ងាយស្រួល​ដោះស្រាយ និង​ត្រូវធ្វើ​ឲ្យ​បាន​ទៀងទាត់​១​ខែ ឬ​៣​ខែម្តង ហើយ​គួរ​មាន​គ្រូពេទ្យ​ចាំ​តាមដាន​សុខភាព​អត្ត​ព​លិ​ក និង​អាចធ្វើ​ការពិនិត្យ​សុខភាព​រាល់​៣​ខែម្តង និង​សម្ភា​រុំ​បន្ថែម​ត្រូវមាន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្អូនៗ​ក្នុងការ​ហ្វឹកហាត់ និង​ការប្រកួត​។​

​លោក​អគ្គ​បន្ថែមទៀតថា​លោក​បាន​ឯកភាព​ឲ្យ​មានការ​បណ្តុះបណ្តាល​នូវ​ទំពាំង​ស្នង​ឬ​ស្សី​បន្តវេន​ព្រោះនេះ​ក៏​ជា​គោលបំណង​
​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ប្រធាន​សហព័ន្ធរ​ដែល​ចង់​ឲ្យ​មានការ​បណ្តុះបណ្តាល​អ្នក​បន្តវេន​ទៅ​ថ្ងៃមុខ​ព្រោះ​ការងារ​នេះ​មិនមែន​រៀន​តែមួយ​ថ្ងៃ​ចេះ​ទេ គឺ​ត្រូវការ​ការបង្រៀន និង​ហ្វឹកហាត់​រាប់​ឆ្នាំ​ដើម្បី​បាន​ក្លាយខ្លួនជា​កីឡាករ​-​កីឡាការិនី​ឆ្នើម ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត មិនមែន​យើង​អាចធ្វើ​តែ​ខ្លួន​ម្នាក់​បានទេ គឺ​ត្រូវមាន​ការចូល​រួមសហកា​រ​ជា​ក្រុម និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។​

​ឯកឧត្តម រស់ វណ្ណា​សំណូមពរ​គ្រូបង្វឹក​ត្រូវ​ពង្រឹង​នូវ​វិន័យ​ឲ្យ​បានច្បាស់លាស់​បន្ថែមទៀត​ក្នុង​គោលដៅ​ឆ្នោះ​ឆ្នាំ​២០២៣​នេះ គឺ​យើង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​កីឡា​SEAGAME ដូច្នេះ​ធ្វើយ៉ាងណា​ត្រូវតែ​ទទួលបាន​នូវ​មេដាយ សម្រាប់​ជា​មុខមាត់​របស់​កីឡាករ​-​កីឡាការិនី​ក្រុម​ក្រសួង​ក៏ដូចជា​មុខមាត់​របស់​ប្រទេសជាតិ​យើង​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង