ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ចេញ​លិខិតអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នូវ​វ៉ាក់សាំង Sinopharm COVID-19 ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់​

40

 

​ភ្នំពេញ​៖​នៅ ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​ឯកឧត្តម​សាស្ត្រាចារ្យ ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន គណៈកម្មការ​អ​ន្ត្រី​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានចេញ​លិខិតអនុញ្ញាត ការប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ Sinopharm COVID-19 ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់ ខណៈ​វ៉ាក់សាំង​កូ​វីដ​១៩ នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​៧ កុម្ភៈ ខាងមុខនេះ​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឱ្យ​ប្រើប្រាស់​នូវ​វ៉ាក់សាំង sinopharm cOVID-19 ដែល​ផលិត​ដោយ​វិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់ (Emergency Use Authorization) ដោយ អនុវត្តតាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ -១៩ របស់​រាជរដ្ឋាភិបាល ។​

​តាមរយៈ​សារ​ជា​សំឡេង​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​ដល់​ក្រុមការងារ​វ៉ាក់សាំង​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ពោលគឺ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​តែម្ដង វ៉ាក់សាំង​កូ​វីដ​១៩ នឹង​មកដល់​ប្រទេស​កម្ពុជា​ហើយ​។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា ដូច​អ្វីដែល​សម្ដេច​បានប្រកាស​នា​រយៈពេល​កន្លងមក​ថា នៅពេលដែល​វ៉ាក់សាំង​មកដល់ សម្ដេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផ្ទាល់​តែម្ដង ដូច្នេះ សម្ដេច​តេ​ជោ​បាន​ជម្រាប​ឲ្យ​ក្រុមការងារ​រៀបចំ​ពិធី​ទទួល​វ៉ាក់សាំង​នៅ​ថ្ងៃទី​៧​កុម្ភៈ​ខាងមុខនេះ​៕

អត្ថបទដែលជាប់ទាក់ទង