ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​សភាពាណិជ្ជកម្ម​កម្ពុជា ផ្សព្វផ្សាយ​ស្តីពី “​ការរៀបចំ​ក្រុមហ៊ុន​ស្របតាម​ស្ដង់ដារ ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ និង​ការចូលរួម​កម្មវិធី​ឧត្ដមភាព​លើក​ទី​២”

107

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.) និង​សភាពាណិជ្ជកម្ម​កម្ពុជា បាន​សហការគ្នា​រៀបចំ​ពិធី​បើក​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី “​ការរៀបចំ​ក្រុមហ៊ុន​ស្របតាម​ស្ដង់ដារ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ និង​ការចូលរួម​កម្មវិធី​ឧត្ដមភាព​លើក​ទី​២” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ គ​.​ម​.​ក​. និង​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ទីស្តីការ គ​.​ម​.​ក .​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុងទិសដៅ​ចូលរួមចំណែក អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយជ្រោមជ្រែង​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ចូលរួម​ស្តារ​សម្បទា​សេដ្ឋកិច្ចកម្ពុជា ដែល​ទទួលរង​ឥទ្ធិពល​ពី​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​-១៩ គ​.​ម​.​ក​. បាន និង​កំពុង​រៀបចំ “​កម្មវិធី​ឧត្តមភាព​លើក​ទី​២” ដែលជា​កម្មវិធី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅលើ​ផ្នែក​អភិបាលកិច្ច​សាជីវកម្ម ស្តង់ដារ​របាយការណ៍​ហិរញ្ញវត្ថុ និង​អនុលោមភាព​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង