ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ ទេសចរណ៍​អាស៊ាន បាន​​ជំរុញ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្រោយ​វិ​ប​ត្ត​កូ​វីដ​-១៩ នៅលើ​ពិភពលោក​

147

​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បានឱ្យដឹងថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានអនុម័ត​នូវ សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​វិស័យ​ទេសចរណ៍​អាស៊ាន ដោយ​ជំរុញ​ឱ្យ​រៀបចំ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្រោយ​វិ​ប​ត្ត​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​កាន់តែ​ប្រសើរ​។​

ការឯកភាព​គ្នា​នេះ បានធ្វើ​ឡើង​ដោយ​ចេញ នូវ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ទេសចរណ៍ អាស៊ាន​លើក​ទី​២៤ ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conf eren ce)​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​
រដ្ឋមន្ត្រី​បញ្ជាក់ថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានអនុម័ត​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្តីពី​វិស័យ​ទេសចរណ៍​អាស៊ាន ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​កាន់តែ​ប្រសើរ ដោយ​ផ្តោតលើ​ការ​រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់ ពី​វិ​ប​ត្ត​នៃ​ជំងឺ កូ​វីដ​-១៩ ដើម្បី​រៀបចំ​ផែនការ​ស្តារ វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ តាមរយៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ ស្អិតល្មួត ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​។​

លោក ថោង ខុន មានប្រសាសន៍ថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​គាំទ្រ​លើ​ការបង្កើត​ឱកាស​ការងារ សម្រាប់ សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ដែលជា​មុខព្រួញ​នៃ​វិស័យ​ទេសចរណ៍​របស់​អាស៊ាន កាន់តែ​ប្រសើរឡើង នៅពេល​អនាគត​។ ជាមួយគ្នានេះ ក៏បាន​ជំរុញ ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី ជាពិសេស​ជំនាញ​ឌីជីថល ន​វាន​វត្ត​ន៍ និង​សហគ្រិនភាព សម្រាប់​អ្នកជំនាញ​ទេសចរណ៍​នៅពេល​បច្ចុប្បន្ន និង​ពេលអនាគត ដែលជា​កត្តា​មួយ​ដ៏​ចម្បង សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​មាន​ភាព​ធន់​នៅ​អនាគត​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង