ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​កំពុងមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន លើកលែងតែ​ក្រុម​អគតិ​មួយចំនួន

47

 

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​បើទោះបីជា​ប្រឈម​នឹង​ហានិភ័យ​នៃ​វិបត្តិ​ជំងឺ​កូ​វីត​១៩​យ៉ាងណាក្តី​ហើយ​ភាព​រីកចំរើន​នេះ​បានទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​លើកលែងតែ​ក្រុម​អគតិ​មួយចំនួន​ដែល​មិន​សាទរ​ឬ​មិន​គាំទ្រ​ចំពោះ​សមិទ្ធិផល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ឡើងមក​ដោយ​លំបាក​និង​មានការ​អភិវឌ្ឍ​មកទល់​សព្វថ្ងៃ​នេះឡើយ​។​

​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ជា​យុវជន​ក្រោម​ឱវាទ​ក្រសួង​ចំនួន ២០២ នាក់​។​

ក្នុងពេល​ជួប​សំណេះសំណាល​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ឲ្យ​ដឹងថា ការជួប​ជុំគ្នា​នៅពេលនេះ គឺ​ក្នុង​គោលបំណង ដើម្បី​ណែនាំ​និង​ផ្សព្វផ្សាយ ដល់​មន្ត្រីរាជការ​ជា​យុវជន​ក្រោម​ឱវាទ​ក្រសួង ឲ្យ​ចូលរួម​ពង្រឹង​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​សម្រាប់​យុវជន​នា​ឆ្នាំ 2021-2023 ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រួម​និង​ថ្នាក់ដឹកនាំ​ក្រសួង​បានផ្ដល់​ការគាំទ្រ​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ក្រសួង​សម្រាប់​យុវជន​ក្នុង​រយៈពេល ៣ ឆ្នាំនេះ​ផងដែរ​។ ជារួម​ការងារ​របស់​យុវជន​ក្រោម​ឱវាទ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដែល​ជំរុញ​ឲ្យ​ក្រសួង​កាន់​តែមាន​សកម្ម​ភាពល្អ​ប្រសើរ ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយ​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​ចំណុច​សំខាន់ៗ​សំរាប់​អោយ​មន្ត្រីរាជការ​ជា​យុវជន​បាន​ស្វែងយល់​ដូចជា​៖-​សភាពការណ៍​នយោបាយ​ក្នុងប្រទេស -​ឧបាយកល​របស់​ជន​អគតិ​មួយចំនួន​ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ -​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ដែល​ក្នុងនោះ​យុវជន​ក្រោម​ឱវាទ​ក្រសួង​ទាំង ២០២ រូប ក៏បាន​រួមចំណែក​នៅក្នុង​ការអនុវត្ត​ផងដែរ -​ការគាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ដោយ​ដាក់​ទិសដៅ​សំរាប់​ការការពារ​គាំទ្រ​និង​លើកទឹកចិត្ត ដើម្បី​ជំរុញ​ឲ្យ​ផែនការ​យុទ្ធសាស្ត្រ​របស់​យុវជន​ក្នុង​ឆ្នាំ 2021-2023 នេះ​អនុវត្តបាន​ដោយ​រលូន​ទៅតាម​ដំណើរការ​ផែនការ​សកម្មភាព​ដូចដែល​បានគ្រោង​ទុក -​និង​ការ​បង្ហាញជូន​កិច្ចការ​របស់​ក្រសួង​ដែល​នឹងត្រូវ​រៀបចំ​កម្មវិធី​ផ្សេងៗ​នៅពេល​ខាងមុខ​។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​បើទោះបីជា​ប្រឈម​នឹង​ហានិភ័យ​នៃ​វិបត្តិ​ជំងឺ​កូ​វីត​១៩​យ៉ាងណាក្តី​ហើយ​ភាព​រីកចំរើន​នេះ​បានទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​លើកលែងតែ​ក្រុម​អគតិ​មួយចំនួន​ដែល​មិន​សាទរ​ឬ​មិន​គាំទ្រ​ចំពោះ​សមិទ្ធិផល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ឡើងមក​ដោយ​លំបាក​និង​មានការ​អភិវឌ្ឍ​មកទល់​សព្វថ្ងៃ​នេះឡើយ​ប៉ុន្តែ​បែរជា​ខំ​រិះរក​វិធីសាស្ត្រ​បង្កបញ្ហា​ដើម្បី​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​រីកចំរើន​របស់​ប្រទេសជាតិ​និង​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​ទៅវិញ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​យើងទាំងអស់គ្នា​នឹងមិន​ថយក្រោយ​ហើយនឹង​ខិតខំ​ប្រឹងប្រែង​បោះជំហាន​ទៅមុខ​សំរាប់​ជំរុញ​ការអភិវឌ្ឍ​ជាតិ​និង​ស្ថេរភាព​ក្នុងតួនាទី​ជា​គណបក្ស​ដែល​កំពុង​កាន់អំណាច​។​

​ឯកឧត្តម បន្ថែមថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ដែលមាន​គោលនយោបាយ​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ច្បាស់លាស់​ក្នុងការ​ពុះពារ​ឆ្លងកាត់​គ្រប់​ឧបសគ្គ​នោះបាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​ជ័យជំនះ​លើ​គ្រប់​កាលៈទេសៈ​និង​ទប់ស្កាត់បាន​រាល់​ឧបាយកល​របស់​ជន​អគតិ​ដែលមាន​បំណង​រារាំង​ដល់​ការអភិវឌ្ឍ​ជាតិ​ព្រមទាំង​បាន​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​វឌ្ឍនភាព​និង​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងពិត​ប្រាកដ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង